កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

កណ្តាល ៖ បុរសជាកសិករម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូ នៅម៉ោង ០៨៖១៥នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៦ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ព្រុំ សំណាង អធិការរងទទួលផែនសន្តិសុខសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អឿន ស៊ីនឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ។ ចំណែកអ្នកបើកបររថយន្តបង្កប្រភេទ តូរីស ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2R.1939 បើកបរ មិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ។ រថយន្តបើកក្នុងទិសដៅពីភ្នំពេញអ្នកលឿង មកដល់ចំណុចកើតហេតុ បានបុក ម៉ូតូសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD.9688 បើកដោយឈ្មោះ អឿន ស៊ីនឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ។

ក្រោយសមត្ថកិច្ចចុះធ្វើការវាស់វែង បានបញ្ជាក់ថា ចំពោះករណី ចរាចរណ៍ខាងលើនេះបង្កឡើង ដោយរថយន្តបានបើកក្នុងស្ថានភាពលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូចមកបុកលើម៉ូតូ (បុកក្នុងចំណែកផ្លូវរបស់ម៉ូតូ) បណ្ដាលអោយស្លាប់អ្នកបើកម៉ូតូនៅកន្លែងកើតហេតុ។

ចំពោះករណីនេះជំនាញបានបន្តនីតិវិធីប្រមូលយកមធ្យោបាយមកកាន់អធិការដ្ឋាន ដើម្បីស្រាវជ្រាវរក ម្ចាស់រថយន្តបង្ក អោយចូលខ្លួនមកដោះស្រាយតាមច្បាប់៕

កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ

កសិករម្នាក់ បានស្លាប់ដោយរថយន្ត បុកនៅស្រុកកៀនស្វាយ