សម្តេចតេជោ អរគុណមន្ត្រី ថ្នាក់ដឹកនាំបក្ស គ្រប់រូបចូលរួម សន្និបាតបក្ស ២ថ្ងៃ នៅកោះពេជ្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះ មន្ត្រីថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់រូប ដែលបានចូលរួម សន្និបាតបក្សចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។

សម្តេចនាយករដ្ឋមន្ត្រី បានសរសេរ នៅលើបណ្តាញ ទំនាក់ទំនងសង្គម (Facebook) របស់ សម្តេចនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា "សូមអរគុណ មន្ត្រីថ្នាក់ដឹកនាំបក្សគ្រប់រូប ដែលបានចូលរួម សន្និបាតបក្ស ២ថ្ងៃកន្លងមកនេះ ការពិភាក្សា និងការអនុម័តនូវឯកសារ ដ៏មានសារសំខាន់នេះ បង្ហាញពីការទទួលខុសត្រូវ ក្នុងឋានៈជាបក្សកាន់អំណាច ដែលត្រូវគិតគូរ គ្រប់ជ្រុងជ្រោយ និងគ្រប់បញ្ហាដែលជា ផលប្រយោជន៍របស់ជាតិ និងប្រជាជនយើង"។

សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរ បងប្អូនថ្នាក់ដឹកនាំ បក្សគ្រប់ថ្នាក់ សមាជិក សមាជិការបក្សគ្រប់រូប និងបងប្អូនដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍន៍៕