​បើ​អត់ជឿថា​ Trump ​នឹងឈ្នះ​ ! មើល​តារាង​នេះ​បន្តិច​ទៅ​ដឹង​ហើយ​ !​

​មាន​មនុស្ស​ជាច្រើន​ណាស់​នៅក្នុង​ទឹក​ដី​អាមេរិក ​មិន​ជឿ​ឡើយ​​ថា លោក​ដូណាល់ ​ត្រាំ ​អាច​នឹងមាន​ភាព​លេច​ធ្លោជាង​​គេ​នៅក្នុង​ចំណោម​បេក្ខជ​ន​ប្រធានា​ធិបតី​អាមេរិក ​ឬ​រហូត​ដល់​អាច​ឈ្នះ​ការ​បោះ​​ឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​។​ ប៉ុន្តែ​ទោះ​បី​ជា​មា​ន​ការសម្ដែងមតិមិនពេញចិត្តនឹងរូប​លោក ដូណាល់ ​ត្រាំ ​ដែល​ជាតំណាង​រាស្រ្ត​មក​ពី​គណបក្ស​សាធារណរដ្ឋ ​និង​ជា​​មហា​សេដ្ឋី​អចលនទ្រព្យ​នៅ​អាមេរិក​យ៉ា​ង​ណាក្ដី ក៏​លទ្ធផល​នៃ​ការវិ​ភាគទៅ​តាម​ស្ថានភាពជាក់ស្ដែង​អំពី​កម្រិតប្រជាប្រិយ​ភាព​នៃអ្នកតំណាង​រាស្រ្ត​នានា​មក​ពីគ​ណបក្សធំ​ៗទាំងពីរ ​គឺ​លទ្ធភាព​សម្រាប់​​លោក​ដូ​ណាល់ ​ត្រាំ ​ក្នុង​ការ​ឈ្នះ​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ ​គឺ​អាចនឹងក្លាយ​ជា​ការ​ពិតបាន​ ​​ប្រសិន​គោល​នយោបាយ​របស់​បក្ស​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​អាច​បន្ទន់​ចិត្ត​របស់​ប្រជាជន​អាមេរិក​បាន។ ​ព្រោះ​ប្រជាប្រិយ​ភាព​របស់​លោកត្រាំ ឥលូវ​នេះ គឺ​បានកើន​ឡើងខ្ពស់​ជាង​តំណាង​រាស្រ្ត​​ភាគច្រើ​ន ។​
​បើ​អត់ជឿថា​ Trump ​នឹងឈ្នះ​ ! មើល​តារាង​នេះ​បន្តិច​ទៅ​ដឹង​ហើយ​ !​
​ខាង​ក្រោម​នេះ​គឺ​ជា​តារាង​រៀបរាប់​អំពី​កម្រិត​ភាគ​រយ​នៃ​ប្រជាប្រិយ​ភាព​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ក្នុង​រដ្ឋ​ធំៗ​ចំនួន​ពីរ​គឺ​ រដ្ឋIowa ​និងរដ្ឋ ​New Hampshire ​សម្រាប់​ឆ្នាំ​២០១៦​ ។​
​បើ​អត់ជឿថា​ Trump ​នឹងឈ្នះ​ ! មើល​តារាង​នេះ​បន្តិច​ទៅ​ដឹង​ហើយ​ !​
ដោយ៖ ឈូក ស
ប្រភព៖ Washington Post