ក្រុមបណ្តាញ សង្គមយក្ស ហ្វេសប៊ុក ទំនងជាបង្កើត កម្មវិធីជជែកកម្សាន្ត នៅលើ Mac

បច្ចេកវិទ្យា៖ ក្រុមបណ្តាញសង្គម យក្សហ្វេសប៊ុក ទំនងនឹងកំពុងធ្វើការ អភិវឌ្ឍន៍កម្មវិធី ផ្ញើសារជាផ្លូវការ សម្រាប់កុំព្យូទ័រ Mac ។ នេះបើយោងតាមគេហទំព័រ macrumors ចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦។

គេហទំព័របច្ចេកវិទ្យា នោះបានបង្ហាញពីរូបថត ដែលធ្លាយចេញ ដោយបុគ្គលិកហ្វេសប៊ុក បានប្រើប្រាស់ សារ (Messenger) នៅលើម៉ាស៊ីន Mac  ដែលអាចដំណើរការ បានយ៉ាងស្រួល នៅលើប្រពន្ធប្រតិបត្តិការ OS X។

កម្មវិធីផ្ញើសារ សម្រាប់កុំព្យូទ័រ Mac បានលេចឡើង នៅខាងឆ្វេង ផ្នែកខាងក្រោម ដោយរួមមាន Recent, Groups, People និង Setting  ដោយចំណុចទាំងនេះ មិនត្រូវបានគេស្វែង រកឃើញឡើយ ទំនងជាកម្មវិធី ក្រៅផ្លូវការមួយ។

មានការលើកឡើងថា ក្រុមហ៊ុនហ្វេសប៊ុក អាចនឹងបង្កើត កម្មវិធីផ្ញើសារនៅលើ Mac ដែលប្រហែលទៅ នឹងកម្មវិធីផ្ញើរ សម្រាប់ IOS កាលពីខែសីហា ក្នុងឆ្នាំ២០១១ ប៉ុន្តែវាបានចេញជាផ្លូវការ នៅក្នុងខែកក្កដា ឆ្នាំ២០១៤។

ការលើកឡើងមួយ ផ្សេងទៀតថា វាដូចជាមិនទំនង ដែលហ្វេសប៊ុក តម្រូវឲ្យអ្នកប្រើប្រាស់ ជជែកលេងកម្សាន្ត នៅលើ App ដោយដំណើតការ Software Desktop ជំនួឲ្យការប្រើប្រាស់គេហទំព័រនោះ ក៏ប៉ុន្តែយើងមិនទាន់ដឹងថាពេលណា ហ្វេសប៊ុក អាចនឹងប្រកាស កម្មវិធីខាងលើ សម្រាប់ Mac នោះទេ ។

អ្វីដេលលើកឡើងខាងលើ ទំនងជា អាចនោះដែរ  ដោយហ្វេសប៊ុក នឹងធ្វើការប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុន និងកម្មវិធីមួយចំនួន ក្នុងនោះមាន Google, WeChat, Line, Kik, និង KakaoTalk ជាដើម ។

យើងនៅចាំបានថា ហ្វេសប៊ុក បានចេញផ្សាយនូវកម្មវិធី ផ្ញើសារនៅលើ កុំព្យូទ័រ សម្រាប់ Windows នៅខែមីនា ឆ្នាំ២០១២ ។  ហើយយើងអាច និយាយបានថា ហ្វេសប៊ុក កំពុងរវល់ នឹងបង្កើតកម្មវិធី ផ្ញើសារសម្រាប់កុំព្យូទ័រ Mac៕

ក្រុមបណ្តាញ សង្គមយក្ស ហ្វេសប៊ុក ទំនងជាបង្កើត កម្មវិធីជជែកកម្សាន្ត នៅលើ Mac