សត្វកំប្រុក ជិះស្គឺ នៅលើទឹក ធ្វើឲ្យភ្ញាក់ផ្អើល ហ្វូងមនុស្សក្នុង កម្មវិធីតាំង ពិរព័រណ៌ទូក នៅកាណាដា

តូរុនតូ៖ មនុស្សជាច្រើននៅក្នុង កម្មវិធីពិរព័រណ៌ទូក នៅថ្ងៃសុក្រចុងសប្តាហ៍នេះ នាទីក្រុងតូរុនតូ ប្រទេសកាណាដា នឹងមានឱកាសទទួលយកមេរៀន ពីសុវត្ថិភាព ជិះទូកនៅលើទឹក នេះបើយោងតាមគេហទំព័រ CTVnews ចុះផ្សាយ។

នៅក្នុងកម្មវិធីនេះដែរ បានបង្ហាញនូវទូក ដែលមានតម្លៃ រាប់លានដុល្លារ  ក៏ប៉ុន្តែអ្វីដែល ធ្វើឲ្យអ្នកចូលទស្សនា ភ្ញាក់ផ្អើលបំផុត គឺកំប្រុកឈ្មោះ "Twiggy"  បង្ហាញជំនាញជិះស្គឺនៅលើទឹក។

នៅជុំវិញអាងទឹក កំប្រុកឈ្មោះ "Twiggy" បានធ្វើឲ្យមនុស្សភ្ញាក់ផ្អើល តាមរយៈការជិះស្គឺ ដោយអូសសណ្តោង តាមរយៈទូកតូចមួយ បញ្ជាដោយមនុស្ស។

ហ្វូងមនុស្សបាន ពេញចិត្តនឹងការកម្សាន្ត តាំងពីឆ្នាំ១៩៧៩ ខណៈដែល Lou Ann Best និងប្តីរបស់នាង បានជួយកំប្រុក ពីព្យុះភ្លៀង  ក្រោយមកក៏បានបង្រៀន ឲ្យកំប្រុកនេះ ជិះស្គឺនៅលើទឹក តាមរយៈ ទូកជ័រតូចមួយ ។

ក្នុងនោះនាង Lou Ann Best បានប្រាប់ដល់កំប្រុកថា «អ្នកឯងត្រូវតែត្រាប់តាម»។

ជាង ៣ទសវត្សរ៍ នាង Lou Ann Best បានសម្រេចចិត្ត បង្ហាញជំនាញកំប្រុក ជិះស្គឺទៅកាន់ពិភពលោក។

បញ្ជាក់ផងដែរថា កម្មវិធីតាំងពិរព័រណ៌ទូកនេះ ជាកម្មវិធីលើកទី ៥៨  និងបញ្ចប់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ៕

សត្វកំប្រុក ជិះស្គឺ នៅលើទឹក ធ្វើឲ្យភ្ញាក់ផ្អើល ហ្វូងមនុស្សក្នុង កម្មវិធីតាំង ពិរព័រណ៌ទូក នៅកាណាដា