សម្ដេច ហ៊ុន សែន៖ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​​​ ៥០​ គីឡូវ៉ាត់​ចុះ បង់​តែ​ ៦១០ រៀល​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ ២០១៧

សម្ដេច ហ៊ុន សែន៖ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​​​ ៥០​ គីឡូវ៉ាត់​ចុះ បង់​តែ​ ៦១០ រៀល​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ ២០១៧

ក្នុង​ឆ្នាំ ​២០១៧ ​ខាងមុខ សម្ដេច​តេជោ ហ៊ុន សែន នឹង​បន្ត​ជួយ​សម្រួល​ថ្លៃ​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​​​នៅ​កម្ពុជា «ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី​រដ្ឋ​ក្នុង​បរិមាណ​ពី ៥០ គីឡូវ៉ាត់​ចុះ​ក្រោម គឺ​បង់​ថ្លៃ​ត្រឹម​តែ ៦១០ រៀល តែ​ប៉ុណ្ណោះ» ដែល​នេះ​បើ​តាម​ការ​​​ថ្លែង​​​របស់​សម្តេច​ហ៊ុន សែន​ក្នុង​​មហាសន្និបាត​បក្ស​ប្រជាជន​រយៈពេល​ពីរ​ថ្ងៃ។

 

សម្ដេច​បាន​​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ឱ្យ​បាន​ជ្រាប​ថា ចាប់​ពី​ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះ​​ប្រជា​ពលរដ្ឋ​​ដែល​​ប្រើ​ប្រាស់​​បណ្ដាញ​អគ្គិសនី​រដ្ឋ​ក្នុង​បរិមាណ​ពី ៥០ គីឡូវ៉ាត់​ចុះ​ក្រោម គឺ​បង់​ថ្លៃ​ត្រឹម​តែ ៦១០ រៀល តែ​ប៉ុណ្ណោះ ។ ខ្ញុំ​សង្ឃឹម​ថា ការ​សម្រេច​បន្ធូរ​បន្ថយ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​ជូន​បងប្អូន​ជន​រួមជាតិ គឺ​ពិត​ជា​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ជន​រួម​ជាតិ​បាន​មួយ​កម្រិត​ធំ​ជា​មិន​ខាន»៕

 

សម្ដេច ហ៊ុន សែន៖ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​​​ ៥០​ គីឡូវ៉ាត់​ចុះ បង់​តែ​ ៦១០ រៀល​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ ២០១៧

 

សម្ដេច ហ៊ុន សែន៖ ពលរដ្ឋ​ប្រើ​អគ្គិសនី​រដ្ឋ​​​ ៥០​ គីឡូវ៉ាត់​ចុះ បង់​តែ​ ៦១០ រៀល​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ ២០១៧

 

ប្រភពរូបភាព៖ សាលារាជធានីភ្នំពេញ

 

តំបន់​ទីរួម​ខេត្ត​ព្រះវិហារ ភ្ជាប់​អគ្គិសនី​ពី​ប្រទេស​ឡាវ ជំនួស​ម៉ាស៊ីន​ប្រើប្រេង

 

អត្ថបទ៖ អ៊ុំ សុភក្តិ