អគ្គនាយក Facebook គ្រោង​រត់​កីឡា​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​

អគ្គនាយក Facebook គ្រោង​រត់​កីឡា​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​

​លោក Mark Zuckerberg ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ Facebook បាន​ប្រកាស​ថា​នឹង​ធ្វើ​លំ​ហាត់ប្រាណ​។ នៅក្នុង   Facebook  គាត់ បានសរសេរថា គាត់​នឹង​រត់​កីឡា​ប្រហែល ១,៦​គីឡូម៉ែត្រ​ជា​រៀង​រាល់ថ្ងៃ​សម្រាប់​រយៈពេល ៣៦៥​ថ្ងៃក្រោយ​។ គាត់​ក៏​ជំរុញ​ដល់​ប្រជាជន​ទាំងឡាយ​ឱ្យ​ចូលរួម​ជាមួយ​គាត់​ដែរ​។ លំ​ហាត់ប្រាណ​របស់គាត់​នេះ​ត្រូវបាន​គេ​ហៅថា A Year of Running ហើយ​ក៏​បង្កើត​ជា​ក្រុម​សាធារណៈ​មួយ​នៅ​លើ Facebook ទៀត​ដែល​អាច​ឱ្យ​មនុស្ស​គ្រប់គ្នា​ពិភាក្សា​គ្នា​ទៅលើ​ការ​ហាត់ប្រាណ​របស់​ពួកគេ ហើយ​គាត់​ក៏​នឹង​បង្ហោះ​ដំណើរ​នៃ​ការ​ហាត់ប្រាណ​របស់គាត់​ជា​ទៀត​ទាត់​ដែរ​។

​ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​ចូលរួម​រត់​កីឡា​ដូច​គាត់​ដែរ​

ការរត់​កីឡា​ប្រមាណ ១,៥​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើ​ល្បឿន​មធ្យម​នោះ​គឺ​មិន​ត្រូវការ​ពេល​ច្រើន​ជាង ១០​នាទី​ទេ ហើយក៏​អាច​ធ្វើបាន​យ៉ាង​ពេញលេញ​ដែរ​។ យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹងថា ការ​រត់​គឺ​ជា​កីឡា​ដែល​ផ្តល់​សុខភាព​បំផុត ព្រោះ​វា​ជួយ​ថែរក្សា​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ ហើយ​បើសិនជា​ដំណោះស្រាយ​សម្រាប់​ឆ្នាំ​ថ្មី​របស់​អ្នក​គឺជា​ការ​សម្រក​ទម្ងន់​ដែរនោះ អ្នក​ត្រូវ​តែ​ចូលរួម​ការ​ហាត់ប្រាណ​នេះហើយ​។ ក្រៅពី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង ការរត់​ក៏​ល្អ​ចំពោះ​សួត​ណាស់ដែរ​។ វា​ពង្រឹង​ដល់​សមត្ថភាព​ដកដង្ហើម និង​មុខងារ​របស់​សួត​ទៀតផង​។ ការរត់​នឹង​ពង្រឹង​ដល់​សាច់ដុំ​របស់​សួត និង​ជំរុញ​ដល់​ភាពយឺត​របស់​វា​។ ការសិក្សា​បាន​ឱ្យដឹងថា ការរត់​នឹង​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត​ទៅក្នុង​រាងកាយ ហើយក៏​អាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ និង​ព្យាបាល​អា​ការៈបាក់​ទឹកចិត្ត​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។