ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជ​ធានីភ្នំពេញ ៖ បុរស​ចិត្តខ្លាំង​ម្នាក់​អះអាង​ថា​ នាំ​ប្រពន្ធ​ចូល​ក្លឹ​ប​ខឹង​គេ​រាំ​​ប៉ះ​ប្រពន្ធ​បន្តិចរ​ត់ទៅ​ផ្ទះ​យក​កាំភ្លើង​មក​បាញ់​រះ​ជា​ច្រើន​គ្រាប់​ក្នុង​ក្លឹ​ប​កំសាន្ត​បណ្តាលឱ្យសន្តិសុខ​២​នាក់​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​ និង​២០​ទៀប​ភ្លឺ ថ្ងៃ​ទី​១១ ​មករា ​​២០១៦ នៅចំណុច​ក្លោ​ង​ទ្វារ​ចូល​ក្លឹ​ប​កំសាន្ត មេន​ហាត​ធេ​ន​(HOLIDAY) ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

បុរស​ដែល​បាញ់បោះ​នៅ​ក្នុង​ក្លិប​មានឈ្មោះ ចៅ រង្សី  អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​PCX ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-9233 ប្រើប្រាស់​អាវុធ​វែង​០១​ដើម​ម៉ាក AR15 លេខ​5677​។

ចំណែក​ជន​រង​គ្រោះ​២​នាក់ មានឈ្មោះ ឈ្មោះ កង ចិ​ត្រា ភេទ​ប្រុស អាយុ៤៦​ឆ្នាំ មុខរបរ​ជា​ប្រធាន​សន្តិសុខ​HOLIDAY ត្រូវ​០១​គ្រាប់​ចំពោះ និង​ម្នាក់​ទៀត​ឈ្មោះ ដុំ ធី ភេទ​ប្រុស អាយុ​៤២ឆ្នាំ​ មុខរបរ ជា​សន្តិសុខ​HOLIDAY​ត្រូវ​ចំ​ដៃ​ខាងស្តាំ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ក្នុង​ក្លឹ​ប​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​បង្ក បាន​នាំ​ស្រី​ស្នេហ៍​ទៅ​ចូល​រាំ​ក្នុង​ក្លិបពេល​ដែល​កំពុង​តែ​រាំ​មាន​យុវជន​មួយ​ក្រុម​បាន​រាំ​ច្រ​ងេងច្រ​ងាង​ធ្វើ​ឲ្យ​ប៉ះ​ស្រី​ស្នេហ៍​របស់​ជន​បង្ក​ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​បាន​នាំ​ស្រី​ស្នេហ៍​ត្រឡប់​ទៅ​ផ្ទះ​បាត់​ប្រមាណ​ជាង​កន្លះ​ម៉ោង​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​តែ​ម្នាក់ឯង​ ហើយ​ស្រែក​ប្រាប់​សន្តិសុខ​ឲ្យហៅ​អ្នក​ដែល​រាំ​ប៉ះ​ស្រី​ស្នេហ៍​របស់​គេ​ចេញ​មក​​ ដោយ​និយាយ​បណ្តើរ​ដៃ​កាន់​កាំភ្លើងជាប់​​ ពេល​នោះ​សន្តិសុខ​ឃើញ​ជន​បង្ក​បម្រុង​បាញ់​ក៏​បានរ​ត់ទៅ​ចាប់​អោប​ជនបង្ក​ធ្វើ​ឲ្យ​កាំភ្លើង​រាលកៃ​ផ្ទុះ​ជាង​១០​គ្រាប់​បណ្តាល​ឲ្យ​រង​របួស​សន្តិសុខ​២​នាក់​ធ្ងន់ ភ្លាម​ៗ​នោះ​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​​ប្រចាំការ​នៅ​ជិត​នោះ​បាន​មក​ដល់​ឃាត់ខ្លួន​ជន​បង្ក​ និង​កាំភ្លើងយក​ទៅ​សួរនាំ​នៅ​អាវុធហត្ថ​ខណ្ឌដូនពេញ ។

បើ​តាម​សម្តី​របស់​ជន​បង្ក​បាន​អះអាង​ប្រាប់​អាវុធហត្ថ​ខណ្ឌដូនពេញ​ថា ស្ត្រី​ដែល​គេ​នាំ​ទៅក្លិ​ប​នោះ​ជា​ប្រពន្ធ​របស់​គេ ។ អាវុធហត្ថ​ខណ្ឌដូនពេញ​រើស​បាន​សំបក​កា​ទុ​ស្សបាន​៦​គ្រាប់​នៅ​កន្លែង​កើតហេតុ និង​នៅ​សល់​៦​គ្រាប់​ទៀត​នៅ​ក្នុង​កាំភ្លើង ។

ជន​បង្ក​ត្រូវ​បាន​អាវុធហត្ថសួរនាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ  ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព