ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា​ប​ឋម​សិក្សាឆ្នុកទ្រូ និង​សា​លាប​ឋម​សិក្សាកំពង់ព្រះ ស្ថិត​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​ខែមករា ឆ្នាំ​២០១៦ ​ទទួល​អំណោយ​​ជា​សម្ភារ​សិក្សាពី​សប្បុរសជនជាអាជីវករខេត្តកំពង់ឆ្នាំង​​ដោយ​ផ្ទាល់​ដៃ ដោយ​មានការ​អញ្ជើញ​ចូល​រូ​ម​ពី​លោកនាយក​ស្តីទី​ លោក​គ្រួ ​អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​ ។

​លោក វាសនា វលក្ខ​ណ៍ នាយក​ស្តីទី​សា​លាប​ឋម​សិក្សាឆ្នុកទ្រូ​ បានឱ្យ​​ដឹង​ថា សិស្ស​ដែលបាន​មក​ទទួល​​​​​​សរុប​ចំនួន​២៣៥​នាក់ ​​សិស្សសាលានៅ​តំបន់ទឹកលិច​នេះ ភាគច្រើន​ជា​កូនអ្នក​ខ្វះខាត ដោយសារ​តែ​ឪពុក​ម្តាយ មានមុខ​របរ​ត្រឹមតែ​អ្នក​ចម្ការ​ និង​នេសាទ ​។​ សម្រាប់​ខែវស្សា​វិញ​សាលា​ទាំង​២​នេះ​ គឺ​លិច​ទឹក ម​ធ្យោ​បាត​ធ្វើ​ដំណើរ​របស់​សិស្ស​ គឺ​ជិះទូក ប៉ុន្តែ​ខែប្រាំង​​អាច​ដើរ ឬ​ជិះកង់​បាន ​។ ​លោក​​សួ​ម​ថ្លែងអំណរគុណដល់​សប្បុរសជនដែល​បាន​យក​សម្ភារ​សិក្សា​មក​ផ្តល់​ឱ្យ​​សិស្សសាលារបស់​លោក នៅ​ពេល​នេះផង​ដែរ​ ។

​លោក ជិន រិ​ទ្ឋី ម្ចាស់​អាហារ​ដ្ឋា​នកូ​កូជា​សប្បុរ​ជន ​បានឱ្យ​​ដឹង​ថា អំណោយ​ដែល​បាន​នាំយក​មក​ចែក​ជូន​ក្នុង​ពេល​នេះ គឺ​បានការ​ចូលរួម​ពីលោកស្រី អ៊ូ សុបិន ម្ចាស់​ហាង អាហារ​បំប៉នម៉ា​គឺផង​ដែរ ដែល​រួម​គ្នា​ទិញ​សម្ភារសិក្សាមក​ជូន​ក្មួយ​ៗ ដែល​កំពុង​សិក្សា​នៅ​ទី​នេះ ។ ថ្វី​ត្បិត​ថា មិន​ច្រើនក៏​ពិតមែន តែ​វា​បាន​ជួយ​រំលែក​ការ​ខ្វះខាត​របស់​ក្មួយ​ៗ​បាន​មួយ​គ្រា​ដែរ ។

អំណោយ​ដែល​បានចែក​ជូនសិស្ស​ទាំង​២៣៥​នាក់ ក្នុង​ម្នាក់​ៗទទួល​បានឃី​ត​១​កញ្ចប់​​ រួមមាន សៀវភៅ​២​ក្បាល ប៊ិ​ក​១ ខ្មៅ​ដៃ១​ បន្ទាត់​១ សាប៊ូ​១​ដុំ ថ្នាំ​និង​ច្រាស​ដុសធ្មេញ​១​​សម្រាប់ ។ សម្រាប់​សា​លាប​ឋម​សិក្សា ទទួល​បានសៀវភៅ​​អាន សៀវភៅ​គំនូរ និងសៀវភៅ​រឿងនិទាន​សម្រាប់​កុមារ សិស្ស​ប​ឋម​សិក្សា​ជា​ច្រើនក្បាល​ទៀត ដែល​ត្រូវ​តម្កល់​ទុក​​នៅបណ្ណាល័យសាលា​សម្រាប់​ក្មួយ​ៗអាន ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព