ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រា​ជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជា​ចោរ​កាច់​សោ.ក​ម៉ូតូ​ម្នាក់​ត្រូវ​​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ មករា ២០១៦ ខណៈ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​នៅចំណុច​ផ្លូវ​១៤៨​កែង១៣ សង្កាត់​ផ្សារ​កណ្តាលទី២ ដោយ​ដក​ហូត​វត្ថុ​តាង​សោ​សម្រាប់​កាច់​.ក​ម៉ូតូ​ចំនួន​១​ឈុត សោ​ម៉ូតូ​ចំ​នួន​២។

ជន​សង្ស័យ​ឈ្មោះ​ឌួង តាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូន​ពេញ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព