ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកទ្វារ​រថយន្ត​CRV បំណង​ចុះ​ទៅ​មើល​កង់​រថយន្ត​ដែល​បែក តែ​មិន​បាន​មើល​ក្រោយ បណ្តាល​ឱ្យ​ប៉ះ​អ្នក​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​២០​យប់​ថ្ងៃ​ទី​១០
មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហាក់ ស៊ី​ឌឿ​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ​ខេត្តកំពង់ចាម ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​CRV ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-6900 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រង់​ពាក់​កណ្តាល​​​ស្ពាន​រថយន្ត CRV ក៏​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ ម្ចាស់​រថយន្ត​ក៏​អែប​ស្តាំ​ឈប់​បើកទ្វារ​ខាងឆ្វេង​រថយន្ត ដើម្បី​ចុះ​ទៅ​មើល​កង់​រថយន្ត ដោយ​មិន​បាន​មើល​ក្រោយ ស្រប​ពេល​នោះ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AQ-8235 ជិះ​ដោយ​បុរស​ម្នាក់ ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​វាក់​និង​ទ្វារ​រថយន្ត​ដែល​បើក​មក​នោះ ធ្វើ​ឱ្យ​គាត់​គេច​ចង្កូត​ម៉ូតូ​មិន​ទាន់ ក៏​ទៅ​បុក​និង​ទ្វារ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​បាក់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម្ចាស់​រថ​យន្ត​សមត្ថកិច្ច​ឃាត់ ដើម្បី​ធ្វើកា​សាកសួរ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព