សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ

អាមេរិក៖ សេដ្ឋីអាមេរិកម្នាក់ បានសម្រេចចិត្ត ជួលផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់គាត់ ចំនួន ២ខ្នង ក្នុងតម្លៃ ត្រឹមតែ ១ដុល្លារអាមេរិកក្នុងមួយខែ ដល់ជនរងគ្រោះ ដែលបានបាត់បង់ផ្ទះសម្បែង ដោយសារត្រូវបានខ្យល់ព្យុះ កួចបំផ្លាញខ្ទេចខ្ទី ក្នុងរដ្ឋតិចសាស់ កាលពីពេលថ្មីៗនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋីចិត្តល្អរូបនេះ មានឈ្មោះ Ron Sturgeon ជាសេដ្ឋីជំនួញម្នាក់ ក្នុងរដ្ឋតិចសាស់ ដែលវីឡាពីរខ្នងរបស់គាត់ ត្រូវបានគេដឹងថា គាត់បាននិងកំពុងដាក់លក់ ក្នុងតម្លៃរហូតដល់ ៣លានកន្លះ ដុល្លារអាមេរិក។ ប៉ុន្តែដោយសារតែមានហេតុការណ៍​ ខ្យល់ព្យុះកើតឡើងនៅភាគខាងជើង រដ្ឋតិចសាស់ គាត់ក៏ដាក់វីឡាពីរខ្នងទុកជួលឲ្យ ជនរងគ្រោះបាត់បង់ផ្ទះសម្បែងវិញ ក្នុងរយៈពេល៣ខែ ដោយក្នុងមួយខែ តម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។

សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
លោក Ron Sturgeon សេដ្ឋីចិត្តល្អ

សេដ្ឋីរូបនេះ ធ្លាប់បានបង្ហោះសារក្នុងហេ្វសប៊ុកថា « តើនរណាម្នាក់មានមិត្តភក្តិ ឬសាច់ញាតិដែលបានបាត់បង់ផ្ទះ ក្នុងទីក្រុង Garland ឬទីក្រុងផ្សេងទៀត ដែលត្រូវការផ្ទះដែរទេ? ខ្ញុំមានផ្ទះមួយខ្នង នៅទីក្រុង Colleyville (នៅទំនេរសំរាប់លក់) ដែលខ្ញុំនឹងជួលឲ្យ សម្រាប់ស្នាក់នៅរយៈពេល៣ខែ។ ហើយថែមទាំងមាន រថយន្តមួយគ្រឿង អាចជិះដោយមិនបាច់បង់លុយ។ ផ្ទះនេះគឺធំល្មម សំរាប់ពីរគ្រួសារ ហើយក៏អាចចិញ្ចឹមសត្វ និងមានចំណតដាក់ឡានបាន ចំនួន ១០គ្រឿងទៀតផង » ។

ក្រោយមក សារក្នុងហេ្វសប៊ុកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ចែកចាយលើសពី ១០,០០០ដង ដែលបន្ទាប់ មកលោក Ron Sturgeon ក៏សរសេរសារបន្ថែមមួយទៀតថា ផ្ទះមួយខ្នងទៀតរបស់គាត់  សំរាប់ពីរគ្រួសារទៀត គាត់ក៏ដាក់ជួលដូចគ្នាដែរ ។

សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
ផ្ទះដែលសេដ្ឋីបានជួល

យ៉ាងណាមិញ ដំណឹងនេះ បានល្បីសុយសាញហើយសារព័ត៌មាន ក៏ទាក់ទងមកកាន់លោក Ron Sturgeon ទៀតផង។ សេដ្ឋីចិត្តល្អបានរៀបរាប់ថា ពេលគាត់ក្រោកពីគេង បើកមើលហ្វេសប៊ុក ក៏បានឃើញមានការបង្ហោះសារជាច្រើនថាបាត់បង់សត្វឆ្កែ គ្រួសារ និងគ្មានកន្លែងទៅរស់នៅ ហើយគាត់ប្រាប់បន្តថា គាត់ពិតជារំជួលចិត្ត ពេលឃើញផ្ទះសម្បែងជនរងគ្រោះ ត្រូវបានបំផ្លាញខ្ទេចខ្ទីបែបនេះ។ គាត់ក៏គិតដល់ផ្ទះវីឡាពីរខ្នងរបស់គាត់ ដើម្បីជួលឲ្យជនរងគ្រោះតែម្តង។

ពេលនេះ លោក Ron Sturgeon កំពុងតែរៀបចំឯកសារ ដើម្បីផ្តល់ដល់ជនរងគ្រោះ ដែលមកជួលមុនគេ នឹង ទទួលបានមុនគេ ប៉ុន្តែតម្រូវការរបស់គាត់នោះគឺ ជនរងគ្រោះបាត់បង់ផ្ទះត្រូវតែជាប់ឈ្មោះ ក្នុងការត្រួតពិនិត្យ ប្រវត្តិរូប ជាមុនសិនទើបជួលបាន។

គួរបញ្ជាក់ដែរថា លោក Ron Sturgeon ក្លាយជាសេដ្ឋីក្នុងជំនួញឧស្សាហកម្មរថយន្ត ហើយគាត់ក៏បានចាប់ផ្តើម ជួយមនុស្សអត់ផ្ទះសម្បែង ក្រោយពីឪពុករបស់គាត់ បានបាត់បង់ជីវិតមក៕

សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
ទិដ្ឋភាពផ្ទះរបស់មហាសេដ្ឋីដែលនឹងដាក់ជួល
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
ស្ថានភាពផ្ទះត្រូវខ្យល់កួចខ្ទេចខ្ទី

ប្រភព |

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត