យន្តហោះ​អាម៉េរិក B-52 វិលមក​កាន់ទឹកដី​ខ្លួនវិញ​ ក្រោយពី​បានហោះហើរ​ឆ្លងកាត់​កូរ៉េ​ខាងត្បូង​ ដើម្បីឃ្លាំ​មើល​សកម្មភាព​តេស្ត​គ្រាប់មីស៊ីល​របស់​ DPRK​

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ថា យន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាម៉េរិក ឈ្មោះ U.S. B-52 ដែលបានហោះហើរ ឆ្លងកាត់ក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង ក្នុងគោលបំណងឃ្លាំមើល សកម្មភាពនៃការធ្វើ តេស្តសាកល្បងនុយក្លេអ៊ែររបស់ សាធារណរដ្ឋ ប្រជាធិបតេយ្យកូរ៉េ ( DPRK )ជាលើកទី០៤នោះ បានមកកាន់ទឹកដីរបស់ខ្លួនវិញហើយ ។

គួររំលឹកថា យន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាម៉េរិក ដែលបានហោះហើរចេញពី កងយោធាដែន អាកាសសហរដ្ឋអាម៉េរិក (CFC)នៅ Guam ហើយបានហោះហើរ ឆ្លងកាត់ក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ បានវិលទៅកាន់មូលដ្ឋាន របស់ខ្លួនវិញហើយ ។ ការហោះហើរនេះ សរបញ្ជាក់អំពីបេសកកម្មមួយក្នុងការ ឃ្លាំមើលសកម្មភាព នៃការតេស្តសាកល្បង គ្រាប់មីស៊ីលលើកទី០៤ របស់ DPRK ។

យោងតាម CFC បានបញ្ជាក់ក្នុងសេចក្តីប្រកាស ព័ត៌មានមួួយថា យន្តហោះ B-52 បានហោះហើរក្នុងរយៈ កម្ពស់ទាប គឺចម្ងាយពីក្រុង Osan ប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងសេអ៊ូល ដើម្បីមើលអំពី "សកម្មភាពថ្មីៗ"របស់ DPRK។ ការហោះហើរនេះដែរ ក៏មានវត្តមានយន្តហោះពិឃាត F-15k របស់កូរ៉េខាងត្បូង និងយន្តហោះពិឃាត U.S. F-16 របស់សហរដ្ឋអាម៉េរិក ផងដែរ ៕

  • យន្តហោះ​អាម៉េរិក B-52 វិលមក​កាន់ទឹកដី​ខ្លួនវិញ​ ក្រោយពី​បានហោះហើរ​ឆ្លងកាត់​កូរ៉េ​ខាងត្បូង​ ដើម្បីឃ្លាំ​មើល​សកម្មភាព​តេស្ត​គ្រាប់មីស៊ីល​របស់​ DPRK​已关闭评论
  • 30 views
  • Hide Sidebar
    A+