ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖​ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​បានបើកកិច្ចប្រជុំដើម្បីពិភាក្សា​និងឆ្លងរបៀបវារៈចំនួន៣ មុនពេលដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យ​ប្រជុំពេញ​អង្គរដ្ឋសភា​ នាពេលខាងមុខ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​ដែលកំពុងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ​នាព្រឹកថ្ងៃទី១១ មករា ២០១៦​ ក្រោមអធិបតីភាពសម្តេច​អគ្គមហាពញាចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភាជាតិ ហើយថារបៀបវារៈចំនួន៣ដែលគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាពិភាក្សា​និង​ឆ្លងនៅពេលនេះ​រួមមាន៖

០១-ការអនុម័តយល់ព្រម​លើកិច្ចព្រមព្រៀង​ ស្តីពីការបង្កើត​ធនាគារវិនិយោគ​ ហេដ្ឋារចនា​សម្ព័ន្ឋអាស៊ី ។

០២-សេចក្តីព្រាងច្បាប់​ ស្តីពីការទូទាត់ថវិកា​ទូទៅរបស់រដ្ឋសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៤ ។

០៣-សេចក្តីព្រាងច្បាប់​ ស្តីពីគណនេយ្យ​និងសវនកម្ម ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព