ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​ឧត្តរមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​ យឹ​ម ផា​ន់​ណា ​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៤​ និង​ជា​មេបញ្ជាការ​ប្រចាំ​ទិស​ទី​២​បាន​​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ ​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​​រវាង​មេបញ្ជាការ​កងទ័ព​ថៃ​ ដែល​កំពុង​ឈរជើង​ទល់មុខ ​​ស្ថិត​នៅ​​ច្រក​ជាំ​​សា​ងាំ​ ដែល​​កិច្ចប្រជុំ​គ្នា​នេះ​​​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​កា​ស៊ី​​ណូ​ សា​ងាំ​រី​សត ក្នុង​ភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង  ខេត្ត​​​ឧត្តរមានជ័យ​ ​​នៅ​​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១១​ មក​រា ​២០១៦ ​។

កិច្ចប្រជុំ​​រវាង​​ប្រទេសទាំង២​​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​សន្ធិ​យ៉ា​ទី​ ចា​ក់រើន ​មេបញ្ជាការ​កង​សូ​រៈណា​រី និង​ជា​មេបញ្ជាការ​កងពល​លេខ​៦​ បាន​លើកយក​គោលការណ៍​មក​ពិភាក្សា​៣​ចំណុច​ ទី​១-​ប្រទេស​ទាំង​២ ​ត្រូវ​ធ្វើការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​​ឲ្យ​បាន​ល្អ​ប្រសើ ​ទី​២​-បង្កើន​បើក​ច្រក​ទ្វារ​អន្តរជាតិ​ឱ្យ​បាន​៣​ថ្ងៃ​ក្នុង​មួ​យស​ប្តាហ៍​ ​(ថ្ងៃ​អង្គារ​ ព្រ​ហ​ស្បត្តិ៍ និង​អាទិត្យ) ដែល​ភាគី​ថៃ​មាន​​គោល
​ជំ​ហរ​​ចង់បាន​សុខ​សន្តិភាព​ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ជិតខាង​គ្នាជូន​ពលរដ្ឋ​ទាំង​២​ប្រទេស ​បាន​ស្រួល​ក្នុង​ការ​ប្រកប​មុខ​របរ​រកស៊ី​ចិញ្ចឹមជីវិត​របស់​ពួក​​គាត់ ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព