Bale ស៊ុត​ចូល​៣​គ្រាប់ ដើម្បី​លើក​មុខ​គ្រូ​បង្វឹក​ថ្មី

កីឡាករ Gareth Bale រក​គ្រាប់​បាល់​បាន៣​គ្រាប់​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម Real Madrid ឈ្នះ ៥-០ លើ​ក្រុម Deportivo de La Coruna ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អេ-​ស្ប៉ាញ La Liga កាល​⁣ពីថ្ងៃ​សៅរ៍។

realmadrid​​ជ័យជម្នះ​នេះ ​បានផ្តល់​មុខមាត់​ឲ្យ​គ្រូបង្វឹក​ថ្មី គឺ​អតីត​​កីឡាករដ៏​ល្បី​របស់​ពិភព​លោក​ Zinedine Zidane ដែល​ទើប​មក​​ឡើង​មក​កាន់​ជា​គ្រូ​បង្គោល​នៃ​ក្រុម​មួយ​នេះ។ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​បារាំង Karim Benzema ក៏បាន​ស៊ុត​ប​ញ្ចូល​ទី​ចំនួន​២​គ្រាប់​ផងដែរ ដើម្បី​អបអរ​សាទរ​ការចូល​លេង​លើក​ទី​១០០ប្រកួត​របស់គេ​ នៅក្នុង​ក្លិប​យក្ស​អេស្បាញ​មួយ​នេះ។ Benzema បាន​បើកឆាក​គ្រាប់​ទីមួយ​របស់ ខ្លួន មុនពេល​ដែល Bale ស៊ុត​បញ្ចូល​ទី​បាន​​៣​គ្រាប់​បន្តបន្ទាប់​គ្នា យ៉ាង​អស្ចារ្យ ចាប់តាំងពី​ការចាកចេញ​របស់លោក Rafael Benitez កាលពី​ថ្ងៃ​ចន្ទ​មក។ដោយ ឡែក ក្រុម​ឈរលើ​កំពូល Barca ក៏បាន​យកឈ្នះ​យ៉ាង​ងាយស្រួល​លើ Granada ៤-០ ផងដែរ ប៉ុន្តែ​បាន​​បន្ថែម​សម្ពាធ​​ឲ្យក្រុម Real Madrid ​ផង​ដែរ ​ដែល​កំពុង​ឈរនៅ​លេខ​រៀង​ទី​​៣​ក្នុង​ ក្រប​ខ័ណ្ឌ​នេះ​ដែរ៕ AFP