គយ ចុះ​ឆែកឆេរ​ទីតាំង​ចំនួន ៤​កន្លែង ចាប់បាន​ម៉ូតូ​អត់​ពន្ធ ៣២​គ្រឿង នៅ​ស្រុក​ចន្ទ្រា

ស្វាយរៀង: នៅ​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង លោក ខៀវ សារឿន ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តស្វាយរៀង លោក ផែន ភឿន ជំនួយការ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស ប្រចាំ​ផ្លូវជាតិ​លេខ​១ បាន​ដឹកនាំ​មន្ត្រី​គយ និង​រដ្ឋាករ ក្រោម​ឱវាទ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ឆែកឆេរ លំនៅដ្ឋាន ចំនួន ៤ កន្លែង ស្ថិតនៅ​ភូមិ​ចេក និង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​សង្ស័យថា មាន​ស្តុក ចែកចាយ​ម៉ូតូ នាំចូល​គ្មាន​ពន្ធ​នាំចូល មកពី​ប្រទេស​វៀតណាម​។

​ជា​លទ្ធផល សមត្ថកិច្ច បាន​រកឃើញ​ម៉ូតូ​គ្មាន​ពន្ធ ចំនួន ៣២ គ្រឿង ដែល​ស្តុក​ទុក​ចំនួន ២​កន្លែង​ប៉ុណ្ណោះ​។ ម៉ូតូ​ទាំង ៣២ គ្រឿង ដែល​សមត្ថកិច្ច​ចាប់បាន​នោះ ត្រូវបាន​យកមក​រក្សាទុក​នៅ​សាខាគយ និង រដ្ឋាករ ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង បន្តទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ ប្រតិបត្តិការ​នេះ បានបញ្ចប់​នៅវេលា​ម៉ោង ១៧ និង ៤០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕​H/S