ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅ​ផ្លូវ​លេខ​២១ របួសធ្ងន់​ស្រាល​៤​នាក់​

កណ្តាល: ​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ម៉ូតូ២​គ្រឿង បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង ប្រមាណ​៨​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ ផ្ទះ​សំអាងការ កេសរ​កូ​ល ផ្លូវជាតិ​លេខ​២១A ភូមិ​ព្រែកសំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​
​ជនរងគ្រោះ​របួសស្រាល​មាន​ប្រាក់ ដា​រ៉ូ ភេទ ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចុង​កោះ ឃុំកោះ​អន្លង់ ចិន​ស្រុក​ស្អាង​និង​អ្នកបើកបរ​រងរបួស​ស្រាល មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន បាត់​ពី​កន្លែងកើតហេតុ  ។ ចំណែក​អ្នករងរបួស​ធ្ងន់​២​នាក់ ផ្សេងទៀតមានឈ្មោះ មាន សុភ​ត្ត្រ័​និ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ មាន សុធា​រិ​ទ្ធ​ភេទ​ប្រុសអាយុ​១០​ឆ្នាំ​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ណ៌​ខ្មៅ ពាក់ស្លាក​លេខ កណ្តាល 1O.4812 ឌុប​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​​ដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ ម៉ាក ហុងដា គុប ៩០ពណ៌​ខៀវ​ស្លាក​លេខ​កណ្តាល​1A.1222​ក្នុងទិសដៅ​ពី​ជើង​​ទៅ​ត្បូង ឌុប​គ្នា​២​នាក់​ដូចគ្នា ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​២​នាក់ និង​ស្រាល​២​នាក់​។​

​ក្រោយពី​កើតហេតុ គេ​បានឃើញ សមត្ថកិច្ច​មក​អន្តរាគមន៍​និង​វាស់វែង រួច​យកមធ្យោបាយ​ទាំង​២​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​រីឯ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត របស់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ​ដឹក​ទៅមន្ទីរពេទ្យ​ជ័យ​ជំ​នៈ ។​

​សូមបញ្ជាក់ថា​៖ ករណី​គ្រោះថ្នាក់​ខាងលើនេះ​បណ្តាល មកពី​អ្នកបើកបរ​រ​ម៉ូតូ ហុងដាសេ​១២៥  បើកបរ​មិន​ប្រកាន់​ស្តាំ​៕​

ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅ​ផ្លូវ​លេខ​២១ របួសធ្ងន់​ស្រាល​៤​នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅ​ផ្លូវ​លេខ​២១ របួសធ្ងន់​ស្រាល​៤​នាក់​
ម៉ូតូ​២​គ្រឿង​បុក​គ្នា នៅ​ផ្លូវ​លេខ​២១ របួសធ្ងន់​ស្រាល​៤​នាក់​