កំណាត់​ផ្លូវដែក ក្នុង​ខេត្ត​យូ​ន​ណាន នៃ​ផ្លូវដែក សៀង​ហៃ​-​គុន​មី​ញ បានចាប់ផ្តើម​ដាក់​ដែក​ផ្លូវ​

ភ្នំពេញ​: បច្ចុប្បន្ននេះ កំណាត់​ផ្លូវដែក ក្នុង​ខេត្ត​យូ​ន​ណាន​នៃ​ផ្លូវដែក សៀង​ហៃ​-​គុន​មី​ញ បានចាប់ផ្តើម​ដាក់​ដែក​ផ្លូវដែក នៅក្នុង​ស្រុក​ម៉ា​ឡុង ទីក្រុង​ឈួ​ជាង​។ ដំណើរការ​នេះ នឹង​ឈានដល់​ការបើក​ចរាចរណ៍​នៃ​ផ្លូវដែក​សៀង​ហៃ​-​គុន​មី​ញ នា​ចុង​ឆ្នាំក្រោយ​។​

​កំណាត់​ផ្លូវដែក ក្នុង​ខេត្ត​យូ​ន​ណាន​នៃ​ផ្លូវដែក​សៀង​ហៃ​-​គុន​មី​ញ នឹង​ឆ្លងកាត់​សង្កាត់​ឈី​លីន ស្រុក​ហ្វ៊ួ​យួន ស្រុក​ចាន់​យី និង​ស្រុក​ម៉ា​ឡុង នៃ​ទីក្រុង​ឈួ​ជាង និង​សង្កាត់​ក្វាន់​ទូ សង្កាត់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ស្រុក​សូង​មីង នៃ​ទីក្រុង​គុន​មី​ញ ដែលមាន​ចម្ងាយ ៣៨២,៩ គីឡូម៉ែត្រ​។ តាម​ដំណឹង​ថា ការដាក់​ដែក​ផ្លូវដែក នឹងត្រូវ​បញ្ចប់ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦​។​

​ផ្លូវដែក​សៀង​ហៃ​-​គុន​មី​ញ គឺជា​ផ្លូវដែក​សំខាន់​មួយ​នៃ​ប្រទេស​ចិន វា​ឆ្លងកាត់​ទីក្រុង​សៀង​ហៃ ហាង​ចូ​វ ណាន​ឆាង ឆាង​សា គួ​យ​យ៉ាង និង​គុន​មី​ញ ដែលមាន​ចម្ងាយ ២២៦៤ គីឡូម៉ែត្រ និង​មាន​ល្បឿន ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ​/​ម៉ោង​។ ផ្លូវដែក​នេះ នឹង​បើក​ចរាចរណ៍ នៅ​ចុងឆ្នាំ​២០១៦ រយៈពេល​ដែល​ពី​ទីក្រុង​សៀង​ហៃ ដល់ទី​ក្រុង​គុន​មី​ញ តាមផ្លូវ​ដែក នឹងត្រូវ​ការ​តែ ១០​ម៉ោង​។ ឯ​សព្វថ្ងៃនេះ ត្រូវ​ចំណាយពេល​ធ្វើដំណើ​រ​ដល់​ទៅ ៤០ ម៉ោង​៕​H/S

កំណាត់​ផ្លូវដែក ក្នុង​ខេត្ត​យូ​ន​ណាន នៃ​ផ្លូវដែក សៀង​ហៃ​-​គុន​មី​ញ បានចាប់ផ្តើម​ដាក់​ដែក​ផ្លូវ​