ប្រពន្ធ​កូនខ្ចី ចាប់រំលោភ​កូនចុង ជាប់​ខ្នោះ​ប៉ូលីស​

​ឪពុកចុង​កំហូច​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ប្រពន្ធ​ខ្លួន​។​ករណីនេះ បានកើត​ឡើង នៅ​ចំណុច​ភូមិ​ត្បូង ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា ជនរងគ្រោះ ឈ្មោះ ម​. ក​. រ​.​ណ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ត្បូង ឃុំ កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​កូន​របស់​ប្រពន្ធ​ជាមួយ​ប្តី​មុន​។ ចំណែក​ជនល្មើស ឈ្មោះ​អឿន សំអុន ភេទ​ប្រុស​អាយុ​៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​កើត​ហ​តុ «​ឃាត់ខ្លួន​»​ត្រូវជា​ឪពុកចុង​របស់​ក្មេងស្រី​រងគ្រោះ​។​

ប្រពន្ធ​កូនខ្ចី ចាប់រំលោភ​កូនចុង ជាប់​ខ្នោះ​ប៉ូលីស​

ប៉ូលីស​បាន​ឲ្យ​ដឹងថា នៅ​ថ្ងែ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​២១​និង​០០​នាទី​ឈ្មោះ ម​. ក​. រ​.​ណ បាន​ចូលដេក​នៅក្នុង​បន្ទុប់​តែម្នាក់ឯង ចំណែក​ឈ្មោះ អឿន សំអុន ជា ឪពុកចុង​បាន​ដេក​នៅ​ខាងក្រៅ​បន្ទប់​ជាមួយ​ប្រពន្ធ​ខ្លួន ដែល​ទើប​មានកូន​ខ្ចី​បាន​១​ខែ មួយ សន្ទុះ​ក្រោយមក ឈ្មោះ​អឿន សំអុន បាន​ទៅ គោះទ្វា​បន្ទប់ ដេក​របស់​ឈ្មោះ ម​. ក​. រ​.​ណ ពេលនោះ​ជនរងគ្រោះ មក​បើកទ្វា​មើលឃើញ ឪពុកចុង​នៅក្បែរ​ទ្វារ​ហើយ ចូលដេក​វិញ​។​

​លុះដល់​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត នា​ថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០១៦ ​ឈ្មោះ​អឿន សំអុន បាន​ទៅ គោះទ្វា​បន្ទុប់ដេក ម្តងទៀត ហើយ​ឈ្មោះ ម​. ក​. រ​.​ណ បាន​ស្រែក សួរ​ពី​ក្នុង​បន្ទុប់​ថា អ្នកណា​គេ​គោះទ្វា ហើយក៏​ក្រោក​មក បើកទ្វា ក៏​ឃើញ​ឪពុកចុង​ឈរ​នៅ ក្បែរ​បន្ទប់ ដោយ​កាន់​កាំបិទ​ខ្វែវ​ដើរ​ចុះ​ដើរ​ឡើង ជនរងគ្រោះ​បាន​ចូលដេក​វិញ​។​

បាន​មួយសន្ទុះ​ក៏​ឭ​សូរ​គោះទ្វា​ម្តងទៀត ហើយ​ឈ្មោះ​ឌុ​ច ធា​រី ត្រូវជា​ម្តាយ ឃើញ​សភាព​បែបនេះ ក៏បាន​សួរថា ឯង​ទៅ​គោះ ទ្វារ កូន​ធ្វើ​អី​យប់ ថ្មើ​នឹង ឯង​ចង់​ជាប់គុក​ឬ ? បន្ទាប់មក​ជនរងគ្រោះ បាន​ទៅ​ចូល ដេក ជាមួយ​ជីដូន​ខ្លួន​ឈ្មោះ​មុំ សុខ ដល់​វេលា​ម៉ោង​៦​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ ទើប​ជនរងគ្រោះ បាន​ដើរចូល​ទៅក្នុង​បន្ទប់​របស់ខ្លួន​វិញ​ដើម្បី​ផ្លាស់ ខោអាវ ស្រាប់តែ​ឈ្មោះ​អឿន សំអុន ចូលទៅ​ចាប់​អោប​ឈ្មោះ ជនរងគ្រោះ​ពីក្រោយ​រួច​និយាយថា​«​ធើ​ម៉ែ​មិនកើត​ធើ​កូន វិញ​» ខណៈនោះ ជនរងគ្រោះ​ក៏បាន​ស្រែក​រត់​ចេញមកក្រៅ​បន្ទប់ ។​

​ដល់​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦ ជនរងគ្រោះ​និង​ម្តាយ មក​ដាក់ពាក្យ​បណ្តឹង​ប្តឹង អឿន សំអុន សុំ​អនុវត្តន៍ តាមច្បាប់ បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ ខ្លួន​ឈ្មោះ​អឿន សំអុន អនុវត្តតាម​នីតិវិធី​៕ សុថា​ត់​
ប្រពន្ធ​កូនខ្ចី ចាប់រំលោភ​កូនចុង ជាប់​ខ្នោះ​ប៉ូលីស​