ល្ងាច​នេះ​ ចាន់ វឌ្ឍនាកា​ ចុះ​ហត្ថលេខា​​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel

ល្ងាច​នេះ​ ចាន់ វឌ្ឍនាកា​ ចុះ​ហត្ថលេខា​​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel

នា​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៦​ នេះ​​កីឡាករ​ ចាន់ វឌ្ឍនាកា នឹង​ចុះ​កុង​ត្រា​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ (Brand Ambassador) ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel នៅ​ការិយាល័យ​​របស់​ក្រុម​ហ៊ុន​ផ្ទាល់នៅ​ជិត​ភ្លើង​ស្តុប​បូកគោ។

 

ល្ងាច​នេះ​ ចាន់ វឌ្ឍនាកា​ ចុះ​ហត្ថលេខា​​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatelកីឡាករ ចាន់ វឌ្ឍនាកា​ (ក្រហម)

 

លោក​ បែ មករា ​អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្រុម​បឹង​កេត​អង្គរ​បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បឹង​កេត​អង្គរ​ ចាន់ វឌ្ឍនាកា នឹង​ចុះ​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ​​ថ្មី​​នេះ ក្នុង​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​។ ​ការ​ចុះ​កុង​ត្រា​នេះ​លោក​មិន​បាន​ដឹង​ពី​បញ្ហា​​​លំអិត​ឡើយ ត្រូវ​រង់​ចាំ​ពេល​វេលា​ចុង​​កុង​ត្រា​រួចរាល់​ជាមុន​សិន។

 

​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន​ ៣៧ គ្រាប់​នៅ​រដូវ​កាល​​២០១៥ នៃ​លីគ​កំពូល​របស់​កម្ពុជា​រូប​នេះ ​​នឹង​ក្លាយ​ជា​កីឡាករ​បាល់​ទាត់​ទី៤ ​​​ក្នុង​ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​ឲ្យ​ក្រុម​ហ៊ុន​​នានា​​​បន្ទាប់​ពី​ ​​ប្រាក់ មុន្នីឧត្ដម, គួច​ សុកុម្ភៈ និង​ ឃួន​ ឡា​​បូរ៉ាវី ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារា

  • ល្ងាច​នេះ​ ចាន់ វឌ្ឍនាកា​ ចុះ​ហត្ថលេខា​​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ទូរសព្ទ​ Seatel已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/11  Category:កីឡា