តើ Messi នឹង​ពាក់​​​អាវ​ធំ​បែប​ណា​នៅ​កម្មវិធី Ballon d’Or ថ្ងៃនេះ?


តើ Messi នឹង​ពាក់​​​អាវ​ធំ​បែប​ណា​នៅ​កម្មវិធី Ballon d’Or ថ្ងៃនេះ?

Lionel Messi ធ្លាប់​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់​ពិភពលោក ឬ Ballon d’Or ៤ដង​មក​ហើយក្នុង​អាជីព​ ហើយ​ក្នុង​ថ្ងៃនេះ​ (១១ មករា) កីឡាករ​សញ្ជាតិអាហ្សង់ទីន នឹង​ត្រូវ​ចូលរួម​ពិធី​ប្រគល់​ពាន​​នេះ​ម្ដង​ទៀត​នៅទីក្រុង Zurich។  ការ​ចូល​រួម​រាល់​ឆ្នាំ Messi តែង​ផ្លាស់​ប្ដូរ​ម៉ូដ​អាវ​ថ្មី​ប្លែកៗរបស់​ Dolce & Gabanna​ ដែល​ធ្វើ​ឲ្យ​គេ​ចាំ​អ៊ុត​មើល​ថា​តើ​ឆ្នាំ​នេះ នឹង​​មាន​ម៉ូដ​អ្វី​ប្លែក​ទៀត​ឬ​អត់។

 

បើ​តាម​​ការ​ប៉ាន់ស្មាន​របស់​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Barca អាច​នឹង​ពាក់​ឈុត​នេះ៖

 

តើ Messi នឹង​ពាក់​​​អាវ​ធំ​បែប​ណា​នៅ​កម្មវិធី Ballon d’Or ថ្ងៃនេះ?

 

 

Messi ធ្លាប់​ឈ្នះ Ballon d’Or ​ឆ្នាំ ២០០៩, ២០១០, ២០១១ និង ២០១២ ប៉ុន្តែ​ឆ្នាំ​២០១៣ និង​២០១៤ រូប​គេ​បាន​ចាញ់​ Cristiano Ronaldo។ សម្រាប់​ពាន​ឆ្នាំ​២០១៥ ដែល​នឹង​ត្រូវ​ប្រកាស​ថ្ងៃ​នេះ​វិញ​ ខ្សែ​ប្រយុទ្ធ​វ័យ​២៨ឆ្នាំ នឹង​​ត្រូវ​តទល់​ជាមួយ Ronaldo និង​​មិត្ត​រួម​ក្រុម Neymar។

 

តើ Messi នឹង​ពាក់​​​អាវ​ធំ​បែប​ណា​នៅ​កម្មវិធី Ballon d’Or ថ្ងៃនេះ?

 

ចុចអាន៖ CR7 ​មិន​អាច​បាន ​សូម្បី​ចំណាត់​ថ្នាក់​លេខ​២ Ballon D’Or

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english