ជម្រើស​ជាតិ​កម្ពុជា​អាច​យក ៣​ពិន្ទុ​ពី​​ម៉ាល់ឌីវ​បាន​ទេ​​ថ្ងៃ​នេះ?

ជម្រើស​ជាតិ​កម្ពុជា​អាច​យក ៣​ពិន្ទុ​ពី​​ម៉ាល់ឌីវ​បាន​ទេ​​ថ្ងៃ​នេះ?

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​បើក​ឆាក​ប្រកួត​ដំបូង​របស់​ខ្លួន​ជា​មួយ​ប្រទេស​ម៉ាល់ឌីវ​ក្នុង​ពូល B នៃ​ពាន​រង្វាន់ 2016 Bangabandhu Gold Cup នៅ​ប្រទេស​បង់ក្លាដេស វេលា​ម៉ោង ​៣:៤៥​នាទី​រសៀល​នេះ។ តើ​កម្ពុជា​អាច​រក​បាន ៣​ពិន្ទុ​ឬ​ទេ​សម្រាប់​ការ​ប្រកួត​ដំបូង​របស់​ខ្លួន?

 

ជម្រើស​ជាតិ​កម្ពុជា​អាច​យក ៣​ពិន្ទុ​ពី​​ម៉ាល់ឌីវ​បាន​ទេ​​ថ្ងៃ​នេះ?
ក្រុម​ជម្រើសជាតិម៉ាល់ឌីវ

 

ពាន​រង្វាន់ 2016 Bangabandhu Gold Cup មាន​ប្រទេស ៨​ប្រទេស​ចូល​រួម(ប្រទេស​ម៉ាឡេស៊ី​តំណាង​ដោយ​​ក្លឹប Felda United)។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ស្ថិត​នៅ​ពូល​ B ដែល​មាន​ក្រុម​ម្ចាស់​ផ្ទះ U-23 បង់ក្លាដេស​ ​បារ៉ែន​ និង​ម៉ាល់ឌីវ។ ចំណែក ៤​ប្រទេស​ទៀត​ស្ថិត​ក្នុង​ពូល A មាន​​ក្រុម​ជម្រើស​​ជាតិ​បង់ក្លាដេស​ នេប៉ាល់​ ស្រីលង្កា​ និង​​ក្លឹប Felda United(តំណាង​ប្រទេស​ម៉ាឡេស៊ី)។

 

នៅ​ក្នុង​ពូល B បាន​ចាប់​ផ្ដើម​មួយ​ប្រកួត​ហើយ​រវាង​ក្រុម U-23 បង់ក្លាដេស និង​ក្រុម​ជម្រើស​ជាតិ​បារ៉ែន ដែល​លទ្ធផល​បាន​បញ្ចប់​ទៅ​ត្រឹម ១-១ ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់។ ប្រសិន​បើ​ក្រុម​កម្ពុជា​ទទួល​បាន ៣​ពិន្ទុ​ដំបូង​នេះ នឹង​​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង ហើយ​មាន​ឱកាស​ច្រើន​ជាង​ក្រុម​នានា។ បើ​មើល​លើ​ចំណាត់​ថ្នាក់ FIFA Ranking ប្រទេស​ម៉ាល់ឌីវ​ឈរ​លើ​លេខ​រៀង ១៥៧ ចំណែក​កម្ពុជា​ឈរ​នៅ​លេខ​រៀង១៨១។

 

ជម្រើស​ជាតិ​កម្ពុជា​អាច​យក ៣​ពិន្ទុ​ពី​​ម៉ាល់ឌីវ​បាន​ទេ​​ថ្ងៃ​នេះ?

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ប្រកួត​លើក​នេះ ដោយ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​រូប ព្រោះ​​ជាប់​​ភារកិច្ច​ក្នុង​ក្រុម K-Cement Cambodian All Stars សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជើង​ឯករ​ង​ថៃ​ SCG Muangthong United និង​ក្រុម​ជើង​ឯក Buriram United។ ទោះ​បែប​នេះ​ក្ដី លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​ខ្លួន​នឹង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

 
ការ​ប្រកួត​នេះ ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MYTV ផង​ដែរ។

 

អត្ថបទ៖ គង់ វិសាល