Mario Gotze ​ឆ្លើយ​តប​ រឿង​ដែល​ថា​ខ្លួន​​អាច​ផ្ទេរ​ទៅ​ Liverpool

Mario Gotze ​ឆ្លើយ​តប​ រឿង​ដែល​ថា​ខ្លួន​​អាច​ផ្ទេរ​ទៅ​ Liverpool

Mario Gotze ​ខ្សែ​​ប្រយុទ្ធ​ក្រុម​ Bayern Munich បាន​ចេញ​មកបដិសេធ​ ចំពោះ​ពាក្យ​ចចាមអារ៉ាម ​ដែល​លើក​ឡើង​ថា ​រូប​គេ​អាច​នឹង​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​អាល្លឺម៉ង់ ​ផ្ទេរ​ទៅ​ក្រុម​ហង្ស​ក្រហម​ Liverpool នៅ​ខែ​មករា​នេះ។

 

Mario Gotze ​ឆ្លើយ​តប​ រឿង​ដែល​ថា​ខ្លួន​​អាច​ផ្ទេរ​ទៅ​ Liverpool

 

Gotze ​វ័យ​២៣​ ដែល​​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ឈ្នះ​អាហ្សង់ទីន​ ១-០ លើក​ពាន​ World Cup ​កាល​ឆ្នាំ​២០១៤​​រូប​នេះ ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​លើក​ឡើង​ថា រូប​គេ​នឹង​​ផ្ទេរ​ទៅ​ Liverpool ​និង​ជួប​​អ្នកចាត់ការ​ចាស់​ Jurgen Klopp ​នៅ​ទី​នោះ ខណៈ​ដែល​អ្នក​ទាំង​២​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​៥​ឆ្នាំ​ កាល​នៅ​ក្រុម​ Borussia Dortmund។

 

Mario Gotze ​ឆ្លើយ​តប​ រឿង​ដែល​ថា​ខ្លួន​​អាច​ផ្ទេរ​ទៅ​ Liverpool

 

​​បើ​តាម​សេចក្ដីរាយការណ៍ Liverpool គ្រោង​នឹង​ចំណាយ​ប្រាក់​បំបែក​កំណត់ត្រា​ក្លិប​៣៧​លាន​ផោន ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​ជា​កីឡាករ​ក្មេង​ល្អ​បំផុត​ម្នាក់​លើ​លោក​រូប​នេះ​​ ​នា​ខែ​មករា​នេះ។

 

​យ៉ាងណា Gotze ចេញ​មក​បដិសេធ​ថា​ ​រូប​គេ​មិន​ចាក​ចេញ​ទៅ​ណា​ទេ​ខែ​នេះ ​ដោយ​និយាយ​ថា៖ “ខ្ញុំ​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ថា រដូវ​រងា​នេះ​ខ្ញុំ​នឹង​មិន​ផ្ទេរ​ទៅ​ Liverpool ទេ។ ខ្ញុំ​មិន​ដឹង​ថា តើ​ពាក្យ​ចចាមអារ៉ាម​របស់​ខ្ញុំ​ជាមួយ​ Klopp កើត​ឡើង​របៀប​ណា​ទេ។ ខ្ញុំ​នៅ​ជាប់​កុងត្រា​​ដល់​ឆ្នាំ​២០១៧។ យើង​នឹង​ដឹង​ថា ​នឹង​មាន​អ្វី​កើត​ឡើង​បន្ត​ទៀត បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​នេះ”។

 

រីឯ​អ្នក​ជំនាញ​វិភាគ​នៅ​ Bundesliga ​លោក​ Raphael Honigstein ក៏​​យល់​ថា​ Liverpool ​មិន​អាច​ទិញ​បាន​​ Gotze ​ខែ​នេះ​​ដែរ​ ប៉ុន្តែ​​នៅ​រដូវ​ក្ដៅ (ចប់​រដូវ​កាល​នេះ) ​អាច​នឹង​ទៅ​រួច ដោយ​លោក​និយាយ​ថា៖ “ការ​ផ្ទេរ​អាច​ទៅ​រួច​ ប៉ុន្តែ​​អាច​កើត​ឡើង​នៅ​រដូវ​ក្ដៅ។ Gotze ​ចង់​ជួប​ជាមួយ​អ្នកចាត់ការ​ថ្មី​ Carlo Ancelotti ​សិន”៕

 

-ចុចអាន៖ Klopp ទិញ​បាន​ខ្សែ​បម្រើ​ដំបូង​មក​ Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | express