ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

​ថ្មីៗ​នេះ​ពិធី​ការិនី អេ​ន​ជី បាន​ដឹក​ដៃ​ស្វាមី​ដែលជា​អ្នករស់នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​អោយចូល សិល្បៈ​ដូច​នាង​ដែរ​។​ជាក់ស្តែង​គេ​បានឃើញ​ប្តី​ប្រពន្ធ​មួយគូរ​នេះ បង្ហាញ​វត្តមាន​រួមគ្នា​ក្នុងនាម​ជា ពិធីករ ពិធី​ការិនី​នៅក្នុង​កម្មវិធី​មង្គលការ​មួយ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​
​ ​

​គេ​នៅ​ចាំបាន​ថា អេ​ន​ជី បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​កន្លង់​ដែល​រស់នៅ​ឯនាយសមុទ្រ លោក ភី​ត​ធ័​រ ហេង ដែលមាន​វ័យ​ជាង​៣០​ឆ្នាំ កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៣​។​ប៉ុន្តែ​អ្វីដែល​គួរ អោយ​កត់សំគាល់​រហូត​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​PNN រូបនេះ​ចាក​ចេញទៅ​រស់នៅ​តាម​ស្វាមី​ដូច​តារា​ដទៃ​នោះទេ​។​សព្វថ្ងៃ​ស្វាមី​របស់ អេ​ន​ជី កំពុងមាន វត្តមាន​នៅក្នុង​ស្រុក​ខ្មែរ​។​អ្វីដែល​ប្លែក​នោះ​អេ​ន​ជី ហាក់​មិន​ខ្វាយខ្វល់​ក្នុងការ​ចាកចេញ​ទៅ​រស់​នៅតាម​ស្វាមី​នោះឡើយ​។​គេ​បែរជា​ឃើញ​នាង នាំ​ស្វាមី​អោយ​ចាប់​អាជីព​ជា ពិធីករ​ដូច​នាង ដែរ​។​ក្នុងនោះ អេ​ន​ជី បាន​សរសរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​«​លើកទីមួយ​ហើយ ដែល យើងខ្ញុំ ទាំងពីរ នាក់ ចាប់ដៃគ្នា​ធ្វើជា​ពិធីករ ពិធី​ការិនី​រួមគ្នា ដោយ​នាង​ខ្ញុំ​សំរប​សំ​រូ​ល​ខាង​ភាសាជាតិ​និង​ស្វាមី ជា​អ្នកសំរបសំរួល​ភាសា​អន្តរជាតិ​…»​។​អេ​ន​ជី រំពឹងថា ការចាប់​ដៃគូ​រួមគ្នា​រវាង​នាង​និង​ស្វាមី ទទួលបាន​ការគាំទ្រ​ពី​សំណាក់ មហាជន​។​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

​ជីវិត​ស្នេហា​របស់ អេ​ន​ជី និង​ស្វាមី មាន​ភាព​ផ្អែមល្ហែម​គួរសម ជារឿយៗ​នាង​តែងតែ​បង្ហោះ​រូបថត Sweet Sweet គួរអោយ​ច្រណែន​។​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

​ជាមួយគ្នា​នោះ​ក៏មាន​អ្នកខ្លះ​ឆ្ងល់​ថា មូលហេតុ​អ្វី អេ​ន​ជី មិន​ចេញទៅ​រស់នៅ​ប្រទេស​មហា អំណាច ដែលជា​ទីកន្លែង ដែល​តារា​ជាច្រើន​ប៉ងប្រាថ្នា​ទៅ​រស់នៅ​នោះ​។​កន្លងមក​ពិធី​ការិនី​រូប ស្រស់​មា្ន​ក់​នេះ​ធ្លាប់​ប្រាប់ថា នាង​មិន​ដាច់ចិត្ត​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ជាមួយ​ស្វាមី ដោយសារ ស្តាយ​ឪ​កាស​ការងារ​នៅក្នុង​ស្រុក​ខ្មែរ​។​ក្រៅពី​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍ PNN អេ​ន​ជី ក៏​ជា អ្នកលក់​សម្លៀកបំពាក់​និង​គ្រឿងសំអាង​នៅតាម​អន​ឡាញ​ផងដែរ​៕ ចេ​នី​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​

ពិធី​ការិនី អេ​ន​ជី ដឹក​ដៃ​ស្វាមី ចូល​សិល្បៈ​