កង​រាជ​អាវុធ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿ​ញៀន​៥​នាក់​

ដោយ​៖​ភួង ផុន

​ខេត្តរតនគិរី​៖​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ឃាត់ខ្លួន​ជនសង្ស័យ ជក់​និង​ចែកចាយ​គ្រឿងញៀន ប្រុស​ស្រី​ចំនួន ៥​នាក់ យកមក​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

    ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ នៅវេលា​ម៉ោង​៥ និង​០០​នាទី ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ត្រង់ចំណុច​ខាងលិច​ព្រលានយន្តហោះ​។ ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ដោយ​លោក ហៃ វណ្ណ​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ក្រោម​ការសម្របសម្រួល​និតិ​វិធី ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី ។​

    លោក​វរសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា បានអោយដឹងថា ក្រោយពី​ដាក់​កម្លាំង​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ១​សប្តាហ៍ កន្លងមក ទើប​ឈានដល់​ការ​បង្ក្រាបបាន​ជនសង្ស័យ​ខាងលើ ចំនួន​៥​នាក់ ១.​ឈ្មោះ អឿន មនោ​រី (​ប្រុស​),២. ឆាំ ប្រុស​ពេជ្រ (​ប្រុស​) ,៣. អុន សុវណ្ណ (​ប្រុស​), ៤. ចាន់ សុខ​ខេ​ត (​ស្រី​), ៥. ឆាំ រិទ្ធី​វុ​ធ (​ប្រុស​) រួមទាំង​វត្ថុតាង​មួយចំនួន ដូចជា ម៉ា​ទឹក​ក​ចំនួន ១៦៧​ក្រាម ជញ្ជីង​ថ្លឹង​១ ទូរស័ព្ទដៃ​៦​គ្រឿង ប្រាក់​ចំនួន​៦​ម៉ឺន​រៀល និង​៥​ដុល្លារ កូន​ថង់​តូចៗ​សំរាប់​វិច​ខ្ចប់​លក់ ព្រមទាំង​សម្ភារៈ​សម្រាប​ជក់​មួយចំនួន​ផងដែរ​។​

    ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

កង​រាជ​អាវុធ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿ​ញៀន​៥​នាក់​
កង​រាជ​អាវុធ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿ​ញៀន​៥​នាក់​
កង​រាជ​អាវុធ​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿ​ញៀន​៥​នាក់​