សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ចាប់​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មួយគ្រឿង​តាម​បញ្ជា​អភិបាលស្រុក​

ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សៀម​ប៉ាង​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ដែល​កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី ស្រុក​សៀម​ប៉ាង ខណៈ​ដល់​ចំណុច​ភូមិក​ញ្ចា​ញ​គោក ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង នៅវេលា​ម៉ោងជាង​០៩​យប់​ក្នុង​ថ្ងៃទី​០៩ មករា​នេះ ។​

​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការចាប់​រថយន្ត​មួយគ្រឿង​ដឹកឈើ​ខាងលើនេះ គឺមាន​ការបញ្ជា​ពី​លោក​ស៊ី សួន អភិ បាល​ស្រុក​សៀម​ប៉ាង ទើប​កម្លាំង​សមត្ថកិច្ច​នគរបាលរ​បស់​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង​ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​នេះ​បាន​នៅ​ចំណុច​ភូមិក​ញ្ចា​ញ​គោក​តែម្តង​។​

​    ​ក្រោយ​ចាប់​រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​រួចមក កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​ក៏​នាំយក​ទាំង​រថយន្ត​ទាំង​ឈើ​ទៅកាន់​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង​ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ជំនាញ​ចាត់ការ​បន្ត​។​

​    ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកឈើ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់បញ្ជូន​ឲ្យ​ជំនាញ​នាពេលនេះ​ត្រូវគេ​ស្គាល់​ថា​ជា​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ គង់ ផល្លី រស់នៅ​ភូមិ​កណ្តាល សង្កាត់​/​ក្រុង​ស្ទឹងត្រែង រថយន្ត​នេះ​ជា​ប្រភេទ​ទេសចរណ៍​១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W 2764 ។ ចំណែក​ឈើ​ដែល​ផ្ទុក​នៅក្នុង​រថយន្ត​នេះ​ជា​ប្រភេទ​ឈើ​ធ្នង់ នៅក្រោយ​ការបញ្ជូន​មកដល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក ជំនាញ​រាប់​ឃើញថា ឈើ​ធ្នង់​ទាំងនេះ​មាន​ចំនួន​៧៧​ដុំ​។​

​    ​បច្ចុប្បន្ន​ទាំង​រថយន្ត ទាំង​ឈើ​កំពុងស្ថិត​នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង ក្រោម​ការរក្សា​ទុក​រប​ស់​ជំនាញ ឯ​ចំណាត់ការ​យ៉ាងណា​នោះ​គឺ​ជំនាញ​ជា​អ្នកដោះស្រាយ​៕