ឆែកឆេរ​ទីតាំង​៤​កន្លែង​ចាប់បាន​ម៉ូតូ​អត់​ពន្ធ​៣២​គ្រឿង​នៅ​ស្រុក​ចន្ទ្រា​

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖លោក គង់  ច័ន្ទ​ខេ​ម​រិ​ទ្ធ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង  លោក​ខៀវ សារឿន ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង លោក​ផែន ភឿន ជំនួយការ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​ប្រចាំ​ផ្លូវជាតិ​លេខ​០១​បាន​ដឹកនាំ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រោម​ឱវាទ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ចំនួន​៤​កន្លែង​រកឃើញ​ម៉ូតូ​គ្មាន​ពន្ធ​ចំនួន​៣២​គ្រឿង​ដែល​ស្តុក​ទុក​ចំនួន​២​កន្លែង​ប៉ុណ្ណោះ​។​

​ប្រតិបត្តិការ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចេក និង​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដែល​សង្ស័យថា​មាន​ស្តុក ចែកចាយ​ម៉ូតូ​នាំចូល​គ្មាន​ពន្ធ​នាំចូល​មកពី​ប្រទេស​វៀតណាម​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម៉ូតូ​ទាំង​៣២​គ្រឿង​ដែល​សមត្ថកិច្ច​ចាប់បាន​នោះ​ត្រូវបាន​យកមក​រក្សាទុក​នៅ​សាខាគយ​និង រដ្ឋាករ​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​បន្តទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​។ ប្រតិបត្តិការ​នេះ​បានបញ្ចប់​នៅវេលា​ម៉ោង​១៧:៤០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​