ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បាក់​២​កង់ រួច​គេចខ្លួនបាត់​

​រាជធានី​ភ្នំពេញ​៖​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បាន​បាក់​អស់​២​កង់​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស Rx 350 មួយគ្រឿង ខណៈដែល​ម្ចាស់​ស្រវឹង បាន​បើក​ទៅបុក​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោ​៥ និង​២០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មករា​។​

​ប្រភពព័ត៌មាន​ប្រាប់ថា នៅមុន​កើតហេតុ គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​Rx 350 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AW-6667 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង លើផ្លូវ​២១៥ លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយសារ​អ្នកបើកបរ​នោះ​ស្រវឹង មើលផ្លូវ​មិនសូវ​ច្បាស់​បាន​បើក​រេ​ទៅបុក​ចំក្បាល​ថ្ម ដាក់​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​២​កង់ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។ ចំណែកឯ​អ្នកបើកបរ​វិញ មិន​បណ្តាល​ឲ្យ​មាន​រងរបួស​នោះទេ បន្ទាប់ពី​ពុំមាន​រងរបួស​អ្នកបើកបរ​រូបនោះ បាន​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​រួច​ឡើង​ជិះ​ម៉ូតូឌុប ចេញទៅ​បាត់ស្រមោល​បន្សល់​ទូក​រថយន្ត​នៅ​កន្លែងកើតហេតុ​។  

​ក្រោយ​កម្លាំង​ជំនាញ​ចុះមក​វាស់វែង និង​ស្ទូច​យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ដែល​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕