ឆក់​ទូរស័ព្ទ​នៅ​ខណ្ឌចំការមន មក​ជាប់​ខ្នោះ​នគរបាល​នៅ​ខណ្ឌទួលគោក​

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​០២​នាក់​ត្រូវបាន​កំលាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន ជាក់ស្តែង​នៅ​ចំណុច​ផ្លូវ​លេខ​២៣០ ក្រុមទី​១៨ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក្រោយពី​ឆក់​ទូរស័ព្ទដៃ របស់​ជនបរទេស ប្រព្រឹត្ត​នៅ​របង​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១៦៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន នា​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ យិន ច័ន្ទ​រ័ត្ន ហៅ​ត្រា អាយុ​២២​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ជា​អ្នក​ឆក់ និង​ទី​២​ឈ្មោះ យី ចិ​ត្រា ហៅ​ភ័​ណ្ឌ អាយុ​២៣​ឆ្នាំ មុខរបរ​ពិតប្រាកដ​ស្នាក់​ផ្ទះជួល ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ជនរងគ្រោះ​ឈ្មោះ ជូ លី​មី​ញ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជន​ជាតិចិន​ស្នាក់នៅ សណ្ឋាគារ​លែ​ន​ស្កែ​ប​មុខរបរ​អ្នកទេសចរ​។​

​នគរបាល​បញ្ជាក់ថា ក្រោយ​ការចាប់ខ្លួន​កម្លាំង​នគរបាល​បាន​ដកហូត ទូរស័ព្ទ​មួយគ្រឿង​ម៉ាក iPhone6 ពណ៌​មាស ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ​ស៊េរី​២០១៦ គ្មាន​ស្លាក​លេខ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុតាង យើង​បាន​ប្រគល់ជូន​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

ឆក់​ទូរស័ព្ទ​នៅ​ខណ្ឌចំការមន មក​ជាប់​ខ្នោះ​នគរបាល​នៅ​ខណ្ឌទួលគោក​
ឆក់​ទូរស័ព្ទ​នៅ​ខណ្ឌចំការមន មក​ជាប់​ខ្នោះ​នគរបាល​នៅ​ខណ្ឌទួលគោក​