ឯកឧត្តម កឹម សុខា៖ ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវបំពេញសកម្មភាព ៧ចំណុច ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្តូរ

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CRNP) ឯកឧត្តម កឹម សុខា បានលើកឡើងថា ថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ត្រូវបំពេញសកម្មភាពចំនួន ៧ចំណុច ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្តូរនៅពេលខាងមុខ។

អនុប្រធាន គណបក្សប្រឆាំងរូបនេះ បានសរសេរនៅ លើបណ្តាញសង្គម (Facbook) របស់ខ្លួនថា យុទ្ធសាស្រ្ដគណបក្សសង្គ្រោះជាតិ សម្រាប់ថ្នាក់មូលដ្ឋានគឺ ដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្ដូរ។ ដើម្បីសម្រេចកិច្ចការនេះ ថ្នាក់ដឹកនាំមូលដ្ឋានត្រូវ បំពេញសកម្មភាពទាំង ៧ចំណុចនេះ ទី១.រៀបចំគោលនយោបាយ, ទី២.រៀបចំ និងពង្រឹងរចនាសម្ព័ន្ធ, ទី៣.រៀបចំ និងពង្រឹងធនធាន មនុស្សសម្រាប់ឈរឈ្មោះ និងអ្នកសង្កេតការណ៍, ទី៤.សកម្មភាពសកម្ម, ទី៥.ទំនាក់ទំនងជាប្រចាំ, ទី៦.រៀបចំការផ្សព្វផ្សាយ ឲ្យបានល្អមានគ្រប់បណ្ដាញ និងទី៧.ប្រជុំវាយតម្លៃ សកម្មភាពរបស់ខ្លួន ឲ្យទៀងទាត់។

ឯកឧត្តម កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រ របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅ ខេត្តព្រៃវែងទៀតថាថា “ ខ្ញុំសុំឲ្យសកម្មជន ថ្នាក់ដឹកនាំមូលដ្ឋាន ផ្ដោតទៅលើផែនការ សកម្មភាព ដែលខ្ញុំដាក់ជូននេះហើយ ចៀសវាងកុំចំណាយពេល ទៅឆ្លើយឆ្លង ឬឈ្លោះជាមួយនរណា”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ អនុប្រធាន គណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានចូលរួមជាអធិបតីក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន និងចលនាស្រ្ដី គណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ស្ថិតនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានអ្នកចូលរួមប្រមាណជា ៥.០០០នាក់ ហើយក្នុងឱកាសនោះ ប្រធានគណបក្ស សង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី បានចូលរួម សំណេះសំណាល និងចូលរួមកិច្ចប្រជុំ ជាគ្នាតាមរយៈប្រព័ន្ធ អ៊ីនធើណេត ហៅថាស្កេប (Skype) ពីក្រៅប្រទេសផងដែរ៕

យុទ្ធសាស្រ្ដគណបក្សសង្គ្រោះជាតិសម្រាប់ថ្នាក់មូលដ្ឋានគឺ ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីសិទ្ធិមនុស្ស និងការផ្លាស់ប្ដូរ។ ដើ...

Posted by Kem Sokha on Sunday, January 10, 2016