ស.អ.ក និង FASMEC នឹងរៀបចំសន្និសីទ លើកទី២ ស្តីពីវេទិការ ស្រូវអង្ករកម្ពុជា លើកទី៥ នៅថ្ងៃស្អែក

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC) នឹងរៀបចំសន្និសីទ សារព័ត៌មានលើកទី២ ស្តីពីវេទិកាស្រូវ អង្ករកម្ពុជាលើកទី៥ នៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សន្និសីទនេះ ដើម្បីបានស្វែងយល់កាន់តែច្បាស់អំពីគោលបំណងសំខាន់នៃវេទិកាស្រូវអង្ករកម្ពុជាលើកទី៥នេះ និងការវិវឌ្ឍន៍ខ្លួនថ្មីៗ នៅក្នុងផលិតកម្មស្រូវអង្ករកម្ពុជា នាពេលបច្ចុប្បន្ន ហើយថាតើប្រទេសកម្ពុជា នឹងត្រៀមខ្លួន យ៉ាងដូចម្តេចខ្លះស្របពេលជា មួយនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៦នេះ ។

សេចក្តីជូនដំណឹងបានបន្តថា ក្នុងសន្និសិទី មានអ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករទាំងអស់ ដែលរួមមានម្ចាស់ រោងម៉ាស៊ីន កិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សហគមន៍កសិករ ក្រុមហ៊ុនដឹកជញ្ជូនតំណាងក្រសួងពាក់ព័ន្ធ និង តំណាងដៃគូអន្តរជាតិ នឹងជួបគ្នានៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៥នេះ ដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី ២៤-២៥-២៦ ខែមករា ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាលើបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជា មួយនឹងការ ធ្វើពាណិជ្ជកម្មអង្ករ ទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យ ស្រូវអង្ករកម្ពុជាទាំងមូល៕

ស.អ.ក និង FASMEC នឹងរៀបចំសន្និសីទ លើកទី២ ស្តីពីវេទិការ ស្រូវអង្ករកម្ពុជា លើកទី៥ នៅថ្ងៃស្អែក