ដឹកប្រពន្ធទៅ ដេកផ្ទះម្តាយក្មេក ត្រូវម៉ូតូសណ្តោងរ៉ឺម៉ក បុកស្លាប់ក្រោយបញ្ជូន ទៅដល់មន្ទីរពេទ្យ

កណ្តាល ៖ បុរសម្នាក់ត្រូវស្លាប់ បន្ទាប់ពីក្រុមគ្រួសារដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យ រាជធានីភ្នំពេញ ដោយសារ ម៉ូតូសណ្តោងរ៉ឺម៉ក គ្មានភ្លើងបំភ្លឺផ្លូវបុក កាលពីម៉ោងប្រហែល១៩និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវដើមកាស្យាភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ីង ជា ភេទ ប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្រោយផ្សារកាណាឌីយ៉ា រាជធានីភ្នំពេញ របួសបាក់ជើងខាងឆ្វេង និងដៃខាងឆ្វេង រងរបួសធ្ងន់ និងប្រពន្ធរួមដំណើរពីក្រោយរងស្រាលសន្លប់ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរី2008 ពាក់ស្លាកលេខ ភ្នំពេញ 1AA9409 ចំណែក ឯអ្នកបើកបររឺម៉កមិនស្គាល់ឈ្មោះនោះទេ ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ រងគ្រោះបានឌុបប្រពន្ធ ទៅទិញត្រីឆ្អើយកទៅលក់គោលបំណងទៅដេកផ្ទះម្ដាយក្មេក នៅឃុំព្រែកក្មេង ដល់កន្លែងកើតហេតុមានម៉ូតូសណ្ដោងរម៉កបើកបញ្ច្រាស ទិសដោយគ្មានភ្លើងបំភ្លឺផ្លូវនោះទេ បានបើកមកបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះ ជាប្តីបាក់ជើង និងដៃខាងឆ្វេ្វង  ចំណែកប្រពន្ធសន្លប់ប្រហែល១ម៉ោង៣០នាទី ទើបដឹងខ្លួនក្រោយ មកត្រូវបងប្អូនដឹកបញ្ជូនជនរងគ្រោះយកទៅពេទ្យ ។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក បានបើករត់គេចបាត់ពុំមានគេស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សីភ្នំពេញ ហើយបានដាច់ខ្យល់ស្លាប់ ក្រោយក្រុមគ្រូជួយសង្រ្គោះ បានបន្តិច ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវក្រុមគ្រួសាររៀបចំធ្ចើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សា ទុក ដើម្បីប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះវិញ ៕