តុលាការ​ចោទប្រកាន់​ជន​វាយ​ប្រហារ​ដោយ​ពូថៅ​ពីបទ​មនុស្ស​ឃាតគិត​ទុក​ជាមុន​

ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កាប់​​​សម្លាប់​​​ដ៏​​​សាហាវ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​កាល​​​ពី​​​ខែ​​​មុន​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​ជា​​​ម្តាយ និង​​​កូន​​​ម្នាក់​​​ស្លាប់ និង​​​ប្រាំ​​​នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់នោះ​​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​​​​គិត​​​ទុក​​​ជា​​​មុន​​​។

លុយ សុភក្ត្រ​​​ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ចំពោះ​​​ការ​​​កាប់​​​សម្លាប់​​​កាល​​​ពីថ្ងៃ​​​ទី​​​២៩​​​ ខែ​​​ធ្នូ​​​។ មួយ​​​ថ្ងៃ​​​ក្រោយ ​​​មក​​​ នគរ​​​បាល​​​បាន​​​បញ្ចេញ​​​រូបភាព​​​​វីដេអូ​​​​​​មួយ​​​បង្ហាញ​​​​​​ពី​​​ការ​សារភាព​របស់​ជន​​​សង្ស័យ​​​រូបនេះ​​​ថា រូប​​​គេ​​​បាន​​​កាប់​​​អ្នក​​​ស្រី​​​ អ៊ុំ​​​ ផាន់ណា  អាយុ​​​៣១​​​ឆ្នាំ និង​​​ម្តាយ​​​ចំណាស់​​​របស់​​​គាត់​​​ និង​​​កូន​​​របស់​​​គាត់​​​ប្រាំ​​​នាក់​​​អាយុ​​​ពី​​​១​​​ឆ្នាំ​​​ដល់​​​១៣​​​ឆ្នាំ​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​សាធារណៈ​​​​​​របស់​ស្ត្រីរូបនេះ​ថា ជន​​​នេះ​​​បាន​​​លួច​​​មាន់​​​។ អ្នក​​​ស្រី​​​ អ៊ុំ ផាន់ណា និង​​​កូន​​​ស្រី​​​អាយុ​​​១៣​​​ឆ្នាំ​​​បាន​​​ស្លាប់​​​ក្នុង​​​ហេតុ​​​ការណ៍​​​នោះ​​​។

លោក​​​ កុល​​​ ផល្លី ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា លុយ​​​សុភក្ត្រ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​ចៅ​​​ក្រម​​​​​​ ស៊ើប​​​សួរ​​​​​​ គឹម អេង កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​ជននេះ​​​ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​គិត​​​ទុក​​​ជា​​​មុន​​​ និង​​​ បទឧក្រិដ្ឋ​​​​ជា​​​បន្ត​​​បន្ទាប់​​​” ​​​ដោយ​​​លោក​​​ពន្យល់​​​ថា “​​​បទ​​​ឧក្រិដ្ឋ​​​​ជា​​​បន្ត​​​បន្ទាប់”​​​ ជា​​​ការ​​​ចោទ​​​ប្រកាន់​​​បន្ថែម​​​ទៅ​​​លើ​ជនប្រព្រឹត្ត​បទឧក្រិដ្ឋ​ដែលត្រូវ​បាន​ដោះ​​​​លែង​ដែល​​​​​បន្ត​​​ប្រព្រឹត្ត​​​បទឧក្រិដ្ឋ​​​​ព្រហ្មទណ្ឌ​​​បន្ថែមទៀត​។

លោក ជួន ណារិន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ជន​​​សង្ស័យ​​​រូប​​​នេះ​​​​​បាន​​​​ជាប់​​​ពន្ធនាគារ​​​ប្រាំ​​​ឆ្នាំ ទាក់​​​ទង​​​​​ករណី​​​ប្លន់​​​កាល​​​ពី​​​ឆ្នាំ​​​២០០៦៕សារុន

The post តុលាការ​ចោទប្រកាន់​ជន​វាយ​ប្រហារ​ដោយ​ពូថៅ​ពីបទ​មនុស្ស​ឃាតគិត​ទុក​ជាមុន​ appeared first on ខេមបូឌា ដេលី.