រថយន្ត​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​ពេល​​​យប់​​​ជួ​​​ប​​​គ្រោះ​​​ថ្នាក់​​​​​​របួស​​​៥​​​នាក់​​​ អ្នក​​​បើក​​​បរ​​​រត់​​​បាត់

នគរបាល​​​និង​​​អ្នក​​​ដំណើរ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា រថយន្តក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​ពេល​​​យប់​​​មួយ​​​គ្រឿង​​​ ដែល​​​ធ្វើ​​​ដំណើរ ​​​ពី​​​ក្រុង​​​ព្រះសីហនុ​​​ទៅ​​​ខេត្ត​​​សៀម​​​រាប​​​​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦ បាន​​​ក្រឡាប់​​​ក្នុង​​​ពេល​​​មាន​​​ភ្លៀង​​​ខ្លាំង​​​នៅ​​​ខេត្ត​​​កំពង់​​​ធំ​​​កាល​​​ពី​​​ព្រលឹម​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​បណ្តាល​​​ឲ្យ​​​របួស​​​អ្នក​​​ដំណើរ​​​ប្រាំ​​​នាក់​​​ក្នុង​​​នោះ​​​មាន​​​ទាំង​​​ទេសចរ​​​បរទេស​​​បួន​​​នាក់​​​ផង។

លោក សំ សុភី នាយ​​​ការិយាល័យ​​​​នគរ​​​បាល​​​ចរាចរ​​នៅ​​​ក្រុង​​​ស្ទឹង​​​សែន ដែល​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​កើត​​​ឡើង បាន​​​និយាយ​​​ថា ​​​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្រុង​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​អូឡាំពិក​​​ដឹក​​​អ្នក​​​ដំណើរ ដែល​​​មាន​​​ទី​​​តាំង​​​នៅ​​​ ក្រុង​​​ភ្នំពេញ​​​ បាន​​​រត់​​​ភៀស​​​ខ្លួន​​​ ហើយ​​​បាត់​​​ស្រមោល​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក។

លោក​​​បាន​​​និយាយ​​​ថា ការ​​​វិភាគ​​​ស្នាម​​​កង់​​​រថយន្ត​​​អូស​​​លើ​​​ផ្លូវ​​​អាច​​​សន្និដ្ឋាន​​​បាន​​​ថា ​​​រថ​​​យន្ត​​​នេះ​​​បាន​​​​​បើក​​​បរ​​​លឿន​​​ណាស់​​​ ហើយ​​​បាន​​​ជួប​​​បញ្ហា​​​ពេល​​​ទៅ​​​ដល់​​​​​​ផ្លូវ​​​កោង។

លោក​​​បាន​​​ពន្យល់​​​ថា “គាត់​​​ប្រហែល​​​បាន​​​ពើប​​​ប្រទះ​​​នឹង​​​ស្ពាន​​​ភ្លាមៗ​​​នៅ​​​ខាង​​​មុខ​​​ហើយ​​​បាន​​​ព្យាយាម​​​ចាប់​​​ហ្វ្រាំង​​​ភ្លាម​​​តែ​​​ម្តង ខណៈ​​​ដែល​​​រថយន្ត​​​ក្រុង​​​នោះ​​​ទៅ​​​ដល់​​​ផ្លូវ​​​កោង​​​ មូលហេតុ​​​នេះ​​​ហើយ​​​បាន​​​ជា​​​វា​​​ក្រឡាប់”។

លោក​​​បាន​​​និយាយ​​​ថា អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​បាន​​​គេច​​​ខ្លួន​​​​​​មុន​​​ពេល​​​ប៉ូលិស​​​ទៅ​​​ដល់​​​ ហើយ​​​វា​​​ស្រេច​​​តែ​​​តុលាការ​​​ក្រុង​​​ទេ​​​​​​ក្នុង​​​ការ​​​សម្រេច ថាតើ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​គាត់​​​ ឬ​​​យ៉ាង​​​ណា​​​នោះ។អ្នក​​​ស្រី នីកូល រ៉ាវិន អាយុ​​​៣២​​​ឆ្នាំ មក​​​ពី​​​ប្រទេស​​​ហូឡង់​​​ បាន​​​ធ្វើ​​​ដំណើរ​​​ជា​​​មួយ​​​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន​​​តាម​​​រថយន្ត​​​ក្រុង​​​នេះ​​​នៅ​​​ពេល​​​វា​​​ក្រឡាប់​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ជិត​​​ភ្លឺ។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ពី​​​គ្រែ​​​ពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​រ៉ូយ៉ាល់​​​អង្គរ​​​អន្តរជាតិ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ ជា​​​កន្លែង​​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ទទួល​​​ការ​​​វះ​​​កាត់​​​ពីរ​​​ដង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយសារតែ​​​បាក់​​​ឆ្អឹង​​​ដក​​​កាំបិត​​​បួន​​​កង់។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “វា​​​ដូច​​​រថយន្ត​​​ក្រុង​​​ឃាត​​​កម្ម​​​អ៊ីចឹង​​​ វា​​​ហួស​​​និស្ស័យ”។

ដោយ​​​ពន្យល់​​​ប្រាប់​​​ថា ការ​​​បើក​​​បរ​​​រ៉េ​​​ចុះ​​​ឡើង​​​​​​របស់​​​គាត់​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​អ្នកស្រី​​​ភ្ញាក់​​​ពី​​​ដេក​​​នោះ​​​ អ្នកស្រី រ៉ាវិន បាន​​​​​​​​​និយាយ​​​ថា “កំពុង​​​តែ​​​មាន​​​ភ្លៀង​​​ខ្លាំង​​​ណាស់​​​ ហើយ​​​អ្នក​​​បើក​​​បរ​​​ក៏​​​បើក​​​លឿន​​​​​​ហួស​​​ហេតុ​​​ដែរ”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ថា យើង​​​យឺត​​​ពេល​​​ ហើយ​​​គាត់​​​បង្កើន​​​​​​ល្បឿន​​​ដើម្បី​​​ឲ្យ​​​ទៅ​​​ដល់​​​ទាន់​​​ពេល។ ​​​អ្នក​​​​​​ធ្វើ​​​ដំណើរ​​​បាន​​​រអ៊ូរទាំ​​​ប្រាប់​​​គាត់​​​ថា គាត់​​​បើក​​​លឿន​​​ណាស់”។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ក្នុង​​​ភាព​​​ជ្រួល​​​​​ច្របល់​​​​​​ក្រោយ​​​ពី​​​គ្រោះ​​​ថ្នាក់​​​នោះ​​​ ភាគ​​​ច្រើន​​​នៃ​​​អីវ៉ាន់​​​របស់​​​អ្នក​​​ដំណើរ​​​ស្ថិត​​​​​​នៅ​​​ខាង​​​ក្នុង​​​រថយន្ត​​​ក្រឡាប់​​​នោះ​​​ ហើយ​​​មនុស្ស​​​មួយ​​​ចំនួន​​​​​​គិត​​ទាំង​​​អ្នក​​​ស្រី​​​ខ្លួន​​​ឯង​​​ផង ត្រូវ​​​​​ចោរ​​​លួច​​​អីវ៉ាន់​​​របស់​​​ខ្លួន។

អ្នក​​​ស្រី​​​និយាយ​​​ថា “របស់​​​របរ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​គេ​​​លួច​​​ចេញ​​​ពី​​​វ៉ាលិស​ និង​​​របស់​​​ របរ​​​បន្តិច​​​បបន្តួច​​​ដែល​​​​​នៅ​​​ក្រៅ​​​វ៉ាលិស។ ពួក​​​គេ​​​​​​ បាន​​​បើក​​​វ៉ាលិស​​​របស់​​យើង នោះ​​​គឺ​​​ច្បាស់​​​ណាស់​​​ ហើយ​​​មក​​​គ្រប់​​​ទិស ​​​របស់​​​របរ​​​តូច​​​ៗ​​​ដូច​​​ជា​​​ កាស់​​​ស្តាប់​​​ត្រចៀក និង​​​ពិល​​​​​​ត្រូវ​​​គេ​​​លួច​​​បាត់”។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​ទំនង​​​ជា​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​ពី​​​កន្លែង​​​គ្រោះ​​​​​​ថ្នាក់​​​ភ្លាម​​​តែ​​​ម្តង​​​ ហើយ​​​ថា គាត់​​​មិន​​​បាន​​​ជួយ​​​អ្នក​​​ដំណើរ​​​ក្នុង​​​ការ​​​យក​​​មនុស្ស​​​ចេញ​​​​​​ពី​​​រថយន្ត​​​ក្រុង​​​ក្រឡាប់​​​នោះ​​​ទេ។

“មនុស្ស​​​ជា​​​ច្រើន​​​ខឹង​​​ខ្លាំង​​​ណាស់​​​ និង​​​ស្រែក​​​ ដាក់​​​អ្នក​​​បើក​​​រថយន្ត​​​ក្រុង​​​ ដោយ​​​ហៅ​​​គាត់​​​ថា អា​​​មនុស្ស​​​​​​​​​ឆ្កួត។ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​គាត់​​​ ឬ​​​ព្រូឡាន​​​របស់​​​គាត់​​​ទេ​​​នៅ​​​ពេល​​​ត្រូវ​​​​​​បំបែក​​​កញ្ចក់​​​បង្អួច​​​ដើម្បី​​​​ចេញ​​​ពី​​​ឡាន”។

លោក អេង សីហា អ្នក​​​គ្រប់​​​គ្រង​​​សេវា​​​រថយន្ត​​​ក្រុង​​​ក្រុមហ៊ុន​​​អូឡាំពិក​​​ដឹក​​​អ្នក​​​ដំណើរ​​​ បាន​​​បន្ទោស​​​គ្រោះ​​​ថ្នាក់​​​នេះ​​​លើ​​​អាកាស​​​ធាតុ​​​មិន​​​ល្អ​​​ និង​​​ផ្លូវ​​​រអិល​​​ ហើយ​​​បាន​​​បដិសេធ​​​មិន​​​អត្ថាធិប្បាយ​​​ ពេល​​​ដែល​​​សួរ​​​អំពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ក្រុម​​​ហ៊ុន​​​អូឡាំពិក​​​ដឹក​​​អ្នក​​​ដំណើរ​​​​​​ក្នុង​​​រឿង​​​នេះ។

លោក​​​បាន​​​និយាយ​​​ថា “ក្រុមហ៊ុន​​​ធានា​​​រ៉ាប់រង​​​របស់​​​យើង​​​នឹង​​​ដោះស្រាយ​​​រឿង​​​នេះ​​​ ហើយ​​​លោក​​​បាន​​​បន្ថែម​​​ថា របួស​​​អ្នក​​​ដំណើ​​​រទាំង​​​អស់​​​នឹង​​​ត្រូវ​​​​​​ចេញ​​​ថ្លៃ​​​ចំណាយ​​​ដោយ​​​ក្រុមហ៊ុន​​​កាមិនកូ​​​៕និត

The post រថយន្ត​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​ពេល​​​យប់​​​ជួ​​​ប​​​គ្រោះ​​​ថ្នាក់​​​​​​របួស​​​៥​​​នាក់​​​ អ្នក​​​បើក​​​បរ​​​រត់​​​បាត់ appeared first on ខេមបូឌា ដេលី.