សហព័ន្ធកីឡា កាយសម្ព័ន្ធរុស្ស៊ី ផ្តល់ឧបរកណ៍ ហ្វឹកហាត់ដល់ សហព័ន្ធកីឡាកាយ សម្ព័ន្ធ កម្ពុជា

ភ្នំពេញ៖ លោក ណយ ផាណា ជាអគ្គលេខាធិកានៃ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា បានមានប្រសាសន៍ថា ខាងសហព័ន្ធលោក បានទទួលការឧបត្ថម្ភ សម្ភារៈហ្វឹកហាត់ ពីសហព័ន្ធកីឡាកាយសម្ព័ន្ធ រុស្ស៊ី មួយសម្រាប់ ដើម្បី ជាជំនួយការហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាឲ្យ កាន់តែល្អប្រសើរជាងមុនទៅទៀត។

នាពេលបច្ចុប្បន្ននេះ យើងបានសម្ភារៈកាន់តែល្អប្រសើរ និងទំនើបសម្រាប់ហ្វឹកហាត់ ដូចប្រទេសនានា ដែលមានឥទ្ធិពលខាងកីឡា កាយសម្ព័ន្ធនៅលើ ពិភពលោកហើយ ហើយក្លឹបទាំងអស់ ខិតខំជួយពង្រឹង វិស័យកីឡាកាយសម្ព័ន្ធទាំងអស់ សម្រាប់កម្ពុជា ដែលកំពុងត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត ស៊ីហ្គេម ២០២៣ នាពេលខាងមុខនេះ។

លោកបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធ រុស្សី បានផ្តល់សម្ភារៈដល់ សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ២ម៉ឺនអាមេរិក ចំពោះសម្ភារៈទាំងនោះ រួមមាន៖ កម្រាលមួយខែ្ស និង មីនីត្រមប៉ូលីន (ឧបករណ៍លោត) មួយសម្រាប់។ លោកបានបន្ថែមទៀតថា កាលពីកន្លងមកសហព័ន្ធ កីឡាកាយសម្ព័ន្ធ កម្ពុជា ក៏ទទួលបានការ ឧបត្ថម្ភសហព័ន្ធកីឡាកាយ សម្ព័ន្ធអន្តរជាតិ នៅ ឧបរកណ៍កម្រាល សេះលោតមួយ សម្រាប់ក្នុងតម្លៃទឹកប្រាក់ជាង ១០ម៉ឺន ដុល្លារអាមេរិក ឯណោះ៕