ដើម​ឆ្នាំ​២០១៦​ វិបសាយ​ជាង​២០​នៅ​​កម្ពុជា​ ត្រូវ​ hacker វាយ​ប្រហារ​

ដើម​ឆ្នាំ​២០១៦​ វិបសាយ​ជាង​២០​នៅ​​កម្ពុជា​ ត្រូវ​ hacker វាយ​ប្រហារ​

គ្រាន់​ចូល​ដល់​ដើម​ឆ្នាំ​២០១៦​ ក្រុម​ Hacker បាន​ផ្ដល់​ជា​កា​ដូស្វាគមន៍​យ៉ាង​ចាស់ដៃ​ដល់​វិបសាយ​មួយ​ចំនួន​របស់​កម្ពុជា។ ក្នុង​នោះ​យោង​តាម​ Facebook Page របស់​ក្រុមHacker “Cyber TeamRox” បាន​បង្ហាញ​ថា​ក្រុម​គេ​បាន​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​របស់​សាកលវិទ្យាល័យ, កម្សាន្ត, ជំនួញ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​។

 

ដើម​ឆ្នាំ​២០១៦​ វិបសាយ​ជាង​២០​នៅ​​កម្ពុជា​ ត្រូវ​ hacker វាយ​ប្រហារ​

 

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​វាយ​ប្រហារ​ទៅ​លើ​គេហទំព័រ​ទាំង​នោះ​នៅ​ឡើយ​ទេ​។ តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​ក្រុម Cyber TeamRox អាច​ជា Hacker ដែល​នៅ​ក្នុង​ប្រភេទ​ Hacker Blue Hat ឬ Green Hat។

 

​ប្រភេទ​ Hacker ត្រូវ​បាន​គេ​បែង​ចែង​ជា​បី​ក្រុម​ធំៗ​ ដែល​មាន​ដូច​ជា​ Red Hat ​ជា​ក្រុម Hacker ដែល​មាន​សមត្ថភាព​ខ្ពស់​ហើយ​តែង​តែ​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​មួយ​។​ ចំណែក Blue Hat ជា​ប្រភេទ​ Hacker ដែល​តែង​ធ្វើ​ការ​វាយ​ប្រហារ​ដើម្បី​តែ​ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ ខណៈ Green Hat ជា Hacker ដែល​ទើប​តែ​ចេះ​វិធីសាស្ត្រ​ក្នុង​ការ Hack ហើយ​អាច​មាន​សមត្ថភាព​អាច​វាយ​ប្រហារ​ទៅ​លើ​តែ​គេហទំព័រ​ដែល​គេ​ទុក​ចោល​។

 

ដើម​ឆ្នាំ​២០១៦​ វិបសាយ​ជាង​២០​នៅ​​កម្ពុជា​ ត្រូវ​ hacker វាយ​ប្រហារ​
 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ Cyber TeamRox facebook page