ឳសថ និងអាហារ ០៤ប្រភេទ បំបាត់ជំងឺឈឺ បំពង់ក

សុភាព៖ នារដូវនេះ បញ្ហាផ្តាសាយ ជំងឺឈឺបំពងក កំពុងកើតមាននៅលើ មនុស្សគ្រប់វ័យ  បើសិនជាកំពុងកើតមានជំងឺឈឺ បំពងក មែននោះ សូមកុំភ័យ យើងមានវិធីជាច្រើន ដែលអាចជួយលោកអ្នកបាន។

យោងតាមអ្នកជំនាញ ផ្នែកសុខភាពលោកខាងលិច បានបង្ហាញពីឳសថ និងអាហារ ០៤ប្រភេទ ដែលអ្នកឈឺបំពង់ក គួរទទួលទាន ដើម្បីបំបាត់ជំងឺមួយនេះ ក្នុងនោះមាន ទឹក ប្រភេទអាហារទន់ៗ ទឹកឃ្មុំ និងខ្ញី។


១. ទឹក

ទឹកជាវត្ថុរាវដ៏ចាំបាច់ ដែលជួយទ្រទ្រង់រាងកាយ  តែបើសិនជាអ្នកមានជំងឺ ឈឺបំពង់កមែនោះ វានឹងជួយឲ្យបំពង់កអ្នកមានសំណើម អ៊ីចឹង គួរផឹកវាឲ្យបានច្រើន។


០២.ប្រភេទអហារទន់ៗ

បបរនិងទឹកស៊ុប ជាជម្រើសដ៏សមរម្យសម្រាប់អ្នក ដែលមានជម្ងឺរលាកបំពង់ក ឈឺក។ អ្នកជំនាញផ្នែកចំណីអាហារ បាននិយាយថាការទទួល ទានស៊ុបមាន់ ( យកស្បែកចេញ ) អាចជួយកាត់បន្ថយការ រលាកនៃកោសិកាបាន។


០៣.ខ្ញី

ជាឧសថ ដែលព្យាបាលជំងឺផ្តាសាយ យ៉ាងសាកសិទ្ធ ក៏ប៉ុន្តែក្នុងអំឡុងពេល ដែលអ្នកកើតជំងឺនេះ ក៏ឈឺបំពង់កដូចគ្នា ដូចនេះ វាជាឧសថធម្មជាតិ  ដោយគ្រាន់តែហាន់ខ្ញី ដាក់២ស្លាបព្រាបាយ ដាក់ក្នុងកែវ ដែលមានទឹកក្តៅ នោះវានឹងក្លាយជា ឧសថព្យាបាលជំងឺខាងលើ។

អាការៈឈឺបំពង់ក បណ្តាលមកពីផ្តាសាយ ដូច្នេះអ្នកគួរតែប្រើវិធីមួយនេះ។ នៅពេលរលាកបំពង់ក អ្នកអាចញ៉ាំរបស់ណាដែលត្រជាក់ៗ បានដូចជាការ៉េម  ទឹកដោះគោជូរដើម្បីកាត់បន្ថយការឈឺចាប់។

យើងសង្ឈឹមថា ប្រិយមិត្តអាចនឹង ទទួលបាននូវឧសថដ៏ល្អ បែបធម្មជាតិនេះ ដើម្បីព្យាបាលជំងឺឈឺក ដោយមិនបាច់ជាវថ្នាំគីមីទៀតនោះឡើយ៕   

ឳសថ និងអាហារ ០៤ប្រភេទ បំបាត់ជំងឺឈឺ បំពង់ក