ឆ្នាំ​ថ្មី​​​ភ្លាម​ ទី​ក្រុង​មួយ​នៅ​អាល្លឺម៉ង់​មាន​​​​បទ​ល្មើស​កើន​ឡើង​​​ ជាង​៥០០​ករណី


ឆ្នាំ​ថ្មី​​​ភ្លាម​ ទី​ក្រុង​មួយ​នៅ​អាល្លឺម៉ង់​មាន​​​​បទ​ល្មើស​កើន​ឡើង​​​ ជាង​៥០០​ករណី

បទ​ឧក្រិដ្ឋ៥១៦ ករណី បាន​កើត​ឡើង​​​ក្នុង​អំឡុង​ពេល​ការ​ប្រារព្ធ​ឆ្នាំ​ថ្មីៗ​នេះ​​ក្នុង​ទី​ក្រុង Cologne ប្រទេស​អាល្លឺម៉ង់ ដែល​៤០ភាគរយ​នៃ​បទ​ឧក្រិដ្ឋ​ទាំង​នោះ​​គឺ​ទាក់​ទង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​។ នេះ​បើ​តាម​មន្ត្រី​ប៉ូលិស Cologne។

 

ឆ្នាំ​ថ្មី​​​ភ្លាម​ ទី​ក្រុង​មួយ​នៅ​អាល្លឺម៉ង់​មាន​​​​បទ​ល្មើស​កើន​ឡើង​​​ ជាង​៥០០​ករណី
 

តួ​លេខ​ខាង​លើ​នោះ ជា​តួ​លេខកើនឡើង​​ធំ​មួយ​​ បើ​​យោង​តាម​របាយការណ៍​ប៉ូលិស​​កាល​ពី​ថ្ងៃ​សៅរ៍។

 

អ្នក​ស្វែង​រក​​សិទ្ធិ​ជ្រក​កោន និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​​ដែល​មក​ពី​​​អាហ្វ្រិក​​ខាង​ជើង​​ត្រូវ​​ប៉ូលិស​សង្ស័យ​ថា​​ភាគ​ច្រើន​ជា​ជន​ល្មើស​ទាក់​ទង​នឹង​បទ​ឧក្រិដ្ឋ​ខាង​លើ​។

 

ឆ្នាំ​ថ្មី​​​ភ្លាម​ ទី​ក្រុង​មួយ​នៅ​អាល្លឺម៉ង់​មាន​​​​បទ​ល្មើស​កើន​ឡើង​​​ ជាង​៥០០​ករណី
 

ជនជាតិ មូស្លីម សរសេរ ផ្លាក​ប្រឆាំង នឹងបទល្មើសរំលោភបំពាន

 

បើ​តាម​សាក្សី​និង​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​ថា ជន​ល្មើស​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ភាគ​ច្រើន​ គឺ​ជា​បុរស​​ៗ​ដែល​​ប្រមូល​ផ្ដុំ​គ្នា​នៅ ស្ថានីយ​រថភ្លើង​​​ក្រុង Cologne រួច​​បំបែក​ជា​បណ្ដាញ​តូច​ៗ ជា​ក្រុម​ៗ ប្រព្រឹត្ត​បទ​ល្មើស ​ប្លន់​និង រំលោភ​បំពាន​ផ្លូវ​ភេទ​នារី​ៗ។ គ្នា​របស់​ពួក​គេ​ (ជន​ល្មើស​) គឺ​ប្រហែល ១​ពាន់​នាក់។​​

 

យ៉ាង​ណា​ក្ដី​អាជ្ញាធរ​អាល្លឺម៉ង់​ កំពុង​​ស៊ើប​អង្កេត​ថា​បទ​ល្មើស​​ទាំង​នោះ​​មាន​ប្រភព​​ចេញ​ពី​បណ្ដា​ទី​ក្រុង​ផ្សេង​ៗ​ទៀត​ឬ​ទេ​ក្រៅ​ពី​ក្រុង Cologne។

 

កាល​ពី​ឆ្នាំ​ ២០១៥ មាន​អ្នក​សុំ​សិទ្ធ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ អាល្លឺម៉ង់​​ចំនួន​ ១,១ លាន​នាក់៕

 

ឆ្នាំ​ថ្មី​​​ភ្លាម​ ទី​ក្រុង​មួយ​នៅ​អាល្លឺម៉ង់​មាន​​​​បទ​ល្មើស​កើន​ឡើង​​​ ជាង​៥០០​ករណី
 

បាតុករ តវ៉ា ប្រឆាំងនឹងជនអន្តោប្រវេស ក្នុងទីក្រុង Cologne កាល​ពីថ្ងៃសៅរ៍
 

ចុចអាន៖ ទស្សនា​ស្ពាន​យោល​​​​​​​ថ្មី​វែង​ជាង​គេ​​នៅ​អាល្លឺម៉ង់​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ច្រើន

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC