មើល ៥ ចំណុច​​នេះបើ​សិន​អ្នក ​មិន​ទាន់​ចេះ​ពាក់​​មួក​សុវត្ថិភាព​ត្រឹមត្រូវ ​

មើល ៥ ចំណុច​​នេះបើ​សិន​អ្នក ​មិន​ទាន់​ចេះ​ពាក់​​មួក​សុវត្ថិភាព​ត្រឹមត្រូវ ​

“មួក​សុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់” ​ជា​គម្រោង​​របស់​អង្គការ​មូលនិធិ បង្ការ​របួស​អាស៊ី ប្រចាំ​នៅ​កម្ពុជា (AIP) ដើម្បី​ជំរុញ​លើក​កម្ពស់​ការ​ពាក់​មួក​​សុវត្ថិភាព​​តាម​ម៉ូតូ​នៅ​កម្ពុជា។ បើ​ទោះ​ប្រជា​ពលរដ្ឋបាន​​អនុវត្ត តែអ្នក​ខ្លះ​​មិន​ទាន់​ដឹងពី​​​របៀប​ពាក់​មួក​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើ់យ​ទេ ដូច្នេះ​​ប្រិយមិត្ត​អាច​មើល​ ៥ ​ចំណុច​ខាងក្រោម៖

 

មើល ៥ ចំណុច​​នេះបើ​សិន​អ្នក ​មិន​ទាន់​ចេះ​ពាក់​​មួក​សុវត្ថិភាព​ត្រឹមត្រូវ ​

 
១. ចាប់​គល់​ក្រវាត់​ចង្កា និង​ទាញ​ផ្នែក​សងខាង​នៃ​មួក​ដោយ​ផ្ងារ​ឡើង​លើ និង​​ផ្នែក​ខាងមុខ​នៃ​មួក បែរ​ចំ​ដង​ខ្លួន
២. លើក​មួក​មក​ពាក់​​ដោយ​ដាក់​ឱ្យ​ចំ​ផ្នែក​កណ្ដាល​នៃ​ក្បាល
៣. ត្រូវ​ទុក​ផ្ទៃ​​ការពារ​ថ្ងាស​នៃ​មួក​ឱ្យ​នៅ​លើ​ចិញ្ចើម​បន្តិច
៤. ដាក់​ខ្សែ​ក្រវាត់​ចង្កា ដោយ​កិប​គន្លឹះ​ឱ្យ​បាន​ជាប់​ល្អ និង​តឹង​ណែន​ល្មម
៥. ត្រូវ​ពិនិត្យ​ការ​ពាក់​មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចេញ​ដំណើរ

 

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស អាស៊ី ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​ ២០១៥ ថា​ជា​ទូទៅ​ក្នុង​មួយ​ឆ្នាំ​ៗ អ្នក​បើកបរ​ម៉ូតូ​​ចន្លោះ​ពី ១២០០ នាក់ – ១៦០០ នាក់​ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​​ប្រហែល ៧០% ទៅ ៨០% ជា​អ្នក​មិន​បាន​ពាក់​មួក​ការពារឡើយ។

 

ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​ អាច​កាត់​បន្ថយ​ហានិភ័យ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ ៦៩% និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​បាន ៤២%។ គេ​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រយាន​យន្ត​ បាន​ទទួល​រង​របួស​ក្បាល​ ៦៩%៕

 

មើល ៥ ចំណុច​​នេះបើ​សិន​អ្នក ​មិន​ទាន់​ចេះ​ពាក់​​មួក​សុវត្ថិភាព​ត្រឹមត្រូវ ​រូបភាព​៖ សាលារាជធានីភ្នំពេញ

 

តើ​អ្នក​បាន​អនុវត្ត​​ដូច​ការ​ណែនាំ​ខាង​លើ​ដែរ​ឬ​ទេ?

 

ស្លាប់ ៨០% ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ជា​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់​មួក​ការពារ

ព្រះ​សង្ឃ​​ក៏​​តម្រូវឲ្យ​​ពាក់​មួក​សុវត្ថិភាព​ដែរ

អ្នក​បើកបរ​​មិន​គោរព​គំនូស​សញ្ញា​​​ថ្មើរ​ជើង អស់​លុយ​ប៉ុន្មាន? ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ