ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​


ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​

​ឪពុក​ជនជាតិ​ចិន​ម្នាក់​​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ​និង​រន្ធត់​ចិត្ត​ជា​ខ្លាំង​ ​ក្រោយ​​សម្រេចចិត្ត​ចាប់​ពស់​វែក​មួយ​ក្បាល ឲ្យ​ខាំ​ដៃ​កូន​ស្រី​របស់​ខ្លួន ព្រោះ​ជឿ​ថា​អាច​ព្យាបាល​ជំងឺ​​​​បាន។ ការ​ធ្វើ​បែប​នេះ​ ​​បន្ទាប់​ពី​​ថ្នាំ​ពេទ្យ​​ទាំងអស់​ ​​មិន​បាន​ធ្វើ​ឲ្យ​កូន​ស្រី​គាត់​ធូរស្បើយ​ជំងឺ ​ដូច្នេះ​គាត់​ត្រូវ​រក​វិធី​ប្លែកៗ​ព្យាបាល​ដោយ​ខ្លួន​ឯង​ដូច​ចាប់​ពស់​វែក​នេះ​ជា​ដើម។

 

ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​

 

ឪពុក​ខាង​លើ​​មាន​ឈ្មោះ Wang Jingshuai រស់​នៅ​ស្រុក Wuquiang ខេត្ត​ហេបេ ​បាន​ចាប់​ពស់​វែក​ពណ៌ខ្មៅ​មួយ​ក្បាល​​ឲ្យ​ខាំ​ដៃ​កូន​ស្រី​អាយុ ៨ឆ្នាំ​​ ដែល​កំពុង​កើត​ជំងឺ​ខ្វះ​ឈាម​ក្រហម។ ​លោក Wang ​បាន​​ចំណាយ​ប្រាក់​​សន្សំ​​របស់​គាត់​ទាំងអស់​​​លើ​ការ​បង់​ថ្លៃ​ថ្នាំ​ពេទ្យ ​នៅ​តែ​មិន​អាច​​ព្យាបាល​បាន​ទៀត។​​​​

 

​​​ការ​យក​ជីវិត​​កូន​ស្រី​ទៅ​​ប្រថុយ​ជា​មួយ​គ្រោះ​ថ្នាក់​នេះ​ ក្រោយ​​​មិត្តភ័ក្ដិ​របស់​គាត់​​ប្រាប់​ថា ​ការ​ឲ្យ​ពស់​ចឹក​​អាច​ព្យាបាល​​ជំងឺ​នេះ​​បាន ព្រោះ​វា​ជា​វិធី​ព្យាបាល​តាម​បែប​បុរាណ​​ចិន​ “​ពិស​បន្សាប​​ពិស”។

 

ក្រោយ​ឲ្យ​ពស់​ចឹក ​​​ស្ថាន​ភាព​​កូន​ហាក់​មិន​ស្រួល​ គាត់​​បាន​បញ្ជូន​កូន​ស្រី​ទាំង​ប្រញាប់​ និង​ភិត​ភ័យ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្យាបាល​ពិស​វិញ។

 

និយាយ​ទៅកាន់​គេហទំព័រ​ចិន​មួយ លោក Wang ​មាន​​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង​​ចំពោះ​សកម្មភាព​​ខាងលើ​ ប៉ុន្តែ​គាត់​​ពិត​ជា​ចង់​ឲ្យ​កូន​​ស្រី​​ខ្លួន​ជា​សះ​ស្បើយ​ពី​ជំងឺ​​បាន​ឆាប់​។ ​មក​ទល់​ពេល​នេះ​ ​កូន​ស្រី​នេះ​​​​​បាន​​ស្រួល​បួល​ធម្មតា​ពី​ជាតិ​ពិស​​វិញ​ហើយ៕

 

ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​

 

 

ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​

 

 

ឪពុក​ចាប់​ពស់វែក​ឲ្យ​ចឹក​កូន​ដើម្បី​ព្យាបាល​ជំងឺ តែ​លទ្ធផល​លើស​ដើម​

 

 

ចុចអាន៖ ​​អគារ​​កម្ពស់១០២​ជាន់​ដុះ​ស្លាប ​នឹង​លេច​រូប​រាង​ឡើង​​នៅ​ញូវយ៉ក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV

 

​​