​ទឹក​ជី​អង្កាម​មាន​ប្រសិទ្ធភាព​សម្រក​ខ្លាញ់​ក្បាលពោះ​ក្នុង​រយៈពេល ២៤​ម៉ោង​

​ទឹក​ជី​អង្កាម​មាន​ប្រសិទ្ធភាព​សម្រក​ខ្លាញ់​ក្បាលពោះ​ក្នុង​រយៈពេល ២៤​ម៉ោង​

​បើសិន​ជា​អ្នក​យល់ថា​ការ​ញ៉ាំ​អាហារ​រាល់ថ្ងៃ​ពោរពេញ​ទៅ​ដោយ​សារធាតុ​មិន​ផ្តល់​សុខភាព និង​ដឹងថា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​ខ្លាំង​ពេក​នោះ ភេសជ្ជៈ​មួយ​នេះ​អាច​នឹង​ជួយ​ច្រោះ​ជាតិពុល និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង​មុន​បាន​ទៀត​ផង​។ ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​ទៀងទាត់​នឹង​ជួយ​សម្រក​ក្បាលពោះ ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​អ្នក​ក៏​លែង​នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ជាតិពុល​ក្នុង​ខ្លួន​ច្រើន​ទៀត​ដែរ​។

​គ្រឿងផ្សំ​
•​    ​ទឹក​ពីរ​លីត្រ​
•​    ​ខ្ញី​ដែល​ចិញ្ច្រាំ​រួច មួយ​ស្លាបព្រា​បាយ​
•​    ​ត្រសក់​ទំហំ​មធ្យម​មួយ (​កាត់​ជា​ចំណិតៗ​)
•​    ​ស្លឹក​ជី​អង្កា​ម ១២​សន្លឹក​

ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅក្នុង​ក្រឡ​ធំ​មួយ ហើយ​ចាក់ទឹក​ចូល​។ ចូរ​បិទ​គម្រប ហើយ​ដាក់​វា​ទៅក្នុង​ទូរ​ទឹកកក​មួយ​យប់​។
​ចូរ​ញ៉ាំ​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​ពេល​ថ្ងៃ ពេលណា​ដែល​មាន​អារម្មណ៍​ស្រេកទឹក ហើយ​គ្រាន់តែ​ប្រាកដថា អ្នក​ញ៉ាំ​វា​ឱ្យអស់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​។ ចូរ​រៀបចំ​មួយឈុត​ទៀត​សម្រាប់​ថ្ងៃ​បន្ទាប់​ផង​។

វា​នឹង​ជួយ​ដល់​ផ្លូវ​រំលាយ​អាហារ ហើយ​ជួយ​ឱ្យ​អាហារ​រលាយ​បាន​កាន់តែ​ស្រួល​។ វា​នឹង​លុបបំបាត់​អាការៈ​ហើមពោះ និង​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​ថែម​ទៀត​ផង​។

តើ​វា​មាន​ប្រសិទ្ធភាព​ដូច​ម្តេចទៅ​?
ខ្ញី​មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក និង​បន្សាប​ជាតិពុល​បាន​។

ស្លឹក​ជី​អង្កាម​លុបបំបាត់​ការ​ឈឺពោះ និង​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់​។​

ចូរ​ធ្វើ​ភេសជ្ជៈ​នេះ​ស្រស់ៗ​ជា​រៀងរាល់​យប់ និង​ញ៉ាំ​វា​រយៈពេល​ពេញ​មួយខែ​។ បើសិន​ជា​អ្នក​ចង់​បន្ត​ការ​ញ៉ាំ​ភេសជ្ជៈ​បែបនេះ​ទៀត​ក្រោយ​ពី​ញ៉ាំ​បាន ១​ខែ​ហើយ អ្នក​ត្រូវ​តែ​សម្រាក ១០​ថ្ងៃ​សិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។