ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​បន្ទាយ​មានជ័យ ៖ ​​​ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ​​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ចាប់ខ្លួន​ ​កាលពី​វេលា​​រសៀល​ថ្ងៃ​ទី​០៩ មករា​ ២០១៦ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​​យ៉ាង​​សកម្ម ដែល​តែង​ធ្វើ​សកម្មភាព​នៅ​ចំណុច​​លើ​ខ្នង​ប្រឡាយ ​ក្នុងភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ​។​

​ប្រភពបានឱ្យ​ដឹងថា ​ជនសង្ស័យ​​ឈ្មោះហឿ​ន  ម៉ា​និ​ត ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ មានទីលំ​នៅ​ភូមិ​៨ ​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ​​វត្ថុ​តាងដកហូតបាន​​ថ្នាំ​ញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន​​ចំនួន​២​កូន​ថង់​តូច ទម្ងន់​ស្មើនឹង​២.៣​ក្រាម ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព