ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តសៀមរាប ​៖ លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរាបាន​ដឹកនាំ​ក្រុមការងារ​បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដើម្បី​ចុះ​ពិនិត្យ​ការងារ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នា​ថ្ងៃ​ទី​៩ ​មករា​ ​២០១៦​នេះ​។

លោក ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា និង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក្រៅពី​ស្តាប់​បទ​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍន៍រួច​មក​ ក៏​បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យ​ការងារ​នេះ គឺ​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​ការងារ ដែល​ក្រុម​គម្រោង​កំពុង​អនុវត្ត​ដើម្បី​លើកតម្កើង​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋដែល​បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​មក​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក  ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​នេះ​ផង​ដែរ​។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព