ម្សិលមិញនេះ យុវវ័យភ្លូកទឹក ភ្លូកដី ចូលរួមកម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម» ដើម្បីរកថវិកា ជូនមន្ទីរពេទ្យ គន្ធបុប្ផា និងកុមារក្រីក្រ នៅ CKCC

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ យុវវ័យជាច្រើនរយនាក់ បានភ្លូកទឹកភ្លូកដី ទៅចូលរួមកម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម» នៅឯមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (Cambodia-Korea Cooperation Center ហៅកាត់ថា CKCC) ស្ថិតក្នុងបរិវេណ នៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយក្នុងនោះ ក៏មានវត្តមាន ពិធីករ ពិធីការនី តារាចម្រៀង និងតារាហ្វេសប៊ុក ល្បីៗ ជាច្រើន ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម» បានបែងចែក ទៅជាកម្មវិធីធំ ៣សំខាន់ៗ ពោលគឺការតាំងពិព័រណ៍ ស្នាដៃកូនខ្មែរ ដែលមានសមត្ថភាព ក្នុងការច្នៃប្រឌិតថ្មីៗ ដោយការតាំងពិព័រណ៍នេះ ត្រូវបានធ្វើឡើង ចាប់តាំងពី ពេលព្រឹក រហូតដល់ពេលរសៀល។ កម្មពិធីទី២ ក៏ត្រូវបានធ្វើឡើង នៅពេលព្រឹកដែរ គឺជាការប្រកួតសមត្ថភាព ច្រៀងរាំ និងទេពកោសល្យ ផ្សេងៗ។ រីឯកម្មវិធីធំ ទី៣ គឺការប្រគុំតន្ដ្រី ដែលបានធ្វើឡើង នាពេលរសៀល ចាប់ពី វេលាម៉ោង ១រសៀល តទៅ ដោយការប្រគុំតន្រ្ដីនោះ ត្រូវបានចូលរួម ដោយសិល្បករ និងសិល្បការនីល្បីៗ ជាច្រើន ដូចជាកញ្ញា លាង សុផាឡែន, លោក Jimmy Kiss, លោក ម៉ា ច័ន្ទបញ្ញា, Emo Composer, ក្រុមក្មេងខ្មែរ, ក្រុម Khmer Pride, SED2R, លោក Tempo, លោក Peypey Dy, លោកអា ដា សក្កដា, និងតារាល្បីៗ ជាច្រើនទៀត ជាពិសេសនោះ គឺពិធីករ ពិធីការនី ដ៏មានប្រជាប្រិយភាព ដូចជា អ្នកនាងខៀវ សានសាណា, លោកជា វណ្ណារឹទ្ធ, កញ្ញា ឈិន រីយ៉ា, លោក គិរី, និងកញ្ញា ឈុន ម៉ារីណែត ជាដើម។

យ៉ាងណាមិញ គោលបំណងនៃ កម្មវិធី «តន្រ្តីនៃក្តីសង្ឃឹម» នេះ គឺដើម្បីស្វែងរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ នាតំបន់ដាច់ស្រយាល ខណៈគេសង្កេតឃើញថា មានយុវវ័យច្រើន លើសពីការរំពឹងទុក បានចូលរួម ដោយភាពសប្បាយរីករាយ។ នេះសបញ្ជាក់ឲ្យឃើញថា យុវវ័យយើងក្នុងពេលបច្ចុប្បន្ន បានយល់ដឹង អំពីវប្បធម៌ ចែករំលែក និងការចេះជួយគ្នា ក្នុងគ្រាមានអាសន្ន៕

ដោយ ៖ ប៊ី

ខ្មែរឡូត