ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបន្ទាយមានជ័យ ៖ ករណី​អូស​សព​ទីងមោង ដើម្បី​ទាមទារ​គោលនយោបាយ​ដីធ្លី​ ដែល​ប៉ះពាល់​ចំណី​ផ្លូវ​រថភ្លើង​បាន​កើត​ឡើង​ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ២០១៦ គឺ​ក្រុម​អ្នក​តវ៉ា​គេ​ឃើញ​មាន​គ្នា​តិចតួច​បំផុត ត្រឹមតែ​៤ ទៅ​៥​នាក់​ប៉ុណ្ណោះ ។

លើក​នេះ ​អូ​​ស​សព​២​លើស​ពី​លើក​មុន ១-​គឺ​ធ្វើ​ឡើង​ជុំវិញ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ការ​តវ៉ា​អូ​សសព​ទីងមោង​នេះ ដឹកនាំដោយ​ឈ្មោះ​ឆេ​ង ប៊ុ​ន​ហាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​លើក​មុន ករណី​អូស​សព​ទីងមោង​ដូច​គ្នា ។ តំណាង​ខាងលើ​ប្រាប់​​ថា ការ​តវ៉ា​នេះ ជា​លើក​ទី​១៣​ហើយ ហើយដោយ​សារ​ពួក​គាត់​ជា​ច្រើន​គ្រួសារ​មិន​ទាន់​បាន​គោ​លន​យោ​បាត​ត្រឹមត្រូវ ទើប​ធ្វើការ​តវ៉ា​សា​ជា​ថ្មី​ទៀត ។

ឈ្មោះ​ឆេ​ង ប៊ុ​ន​ហាក់ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​តវ៉ា​នេះ គឺ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ​របស់ ADB ហើយ​​ស្នើឱ្យ​មានការ​ពិនិត្យ​លើ​ផល​ប៉ះពាល់​ទាំងមូល និង​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ មួយ​រកមុខ​មន្ត្រី​ខិលខូច ដែល​រំលោភ​បំពាន​លើ​ពួក​គាត់ ។

យ៉ាងណា​ក៏​ដោយ ការ​​តវ៉ា​នេះ​ គេ​ឃើញ​អូស​សព​ជា​ច្រើន​ជុំ​នៅ​ចំណុច​រង្វង់​មូល បន្ទាប់​មក​អូស​ទៅ​ទិស​ខាងកើត សង្ស័យ​ទៅ​តវ៉ា​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ។

ពិនិត្យ​ការ​តវ៉ា​ទាមទារ​នៅ​ថ្ងៃនេះ ដែល​មាន​គ្នា​៤-៥​នាក់​នោះ បើ​តាម​មន្ត្រី​មូលដ្ឋាន​ម្នាក់​និយាយ​ថា ពួក​គេ​ដូច​និយាយ​គ្នា​ស្តាប់​មិន​បាន​​សោះ ហាក់ដូច​មាន​អ្នកនយោបាយ​ប្រឆាំង​ជ្រៀត​ជ្រែកចូលបង្ក​ការ​អុកឡុក​ខ្លាំង​ណាស់ ។ តើ​ដល់​ពេល​ណា ទើប​ដោះស្រាយ​ចេញ​ទៅ​ហ្ន៎?

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព