​វិធី​ធ្វើ​ឆាងាវ​អំពិលទុំ​ឱ្យ​មានរសជាតិ​ឆ្ងាញ់​

​សួស្តីបងៗ​ស្ត្រី​មេផ្ទះ​គ្រប់រូប​ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូមធ្វើ​ការណែនាំ​វិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត​ គឺ ងាវ​ឆាអំពិល​ទុំ​។ ​ថ្វី​ត្បិត​តែ​ម្ហូប​មួយ​មុខ​នេះ​មាន​ស្ត្រី​មេផ្ទះ​មួយ​ចំនួន​ចេះ​ធ្វើ​ហើយ​ ក៏​ដោយ ប៉ុន្តែ​ប្រហែលជាមាន​​ស្ត្រីមួយ​ចំនួន​មិន​ទាន់​ចេះ​នៅ​ឡើយ។ ​ដូច្នេះយើង​សូម​ធ្វើការណែនាំ​ដូច​ខាង​ក្រោ​៖​
​វិធី​ធ្វើ​ឆាងាវ​អំពិលទុំ​ឱ្យ​មានរសជាតិ​ឆ្ងាញ់​
​គ្រឿង​ផ្សំ​៖​​ងាវស្រស់ ​៥០០ ​ក្រាម​​អំពិល​ទុំ ​៤ ​ឬ ​៥ ​ផ្លែ​ចិញ្ច្រាំ​ខ្ទឹម ​២​ ឬ​ ៣ ​កំពឹស​​ម្ទេស ​២ ​ឬ ​៣​ ផ្លែ​​ស្លឹក​ជី ​៣​ សន្លឹក​ស្កសរ ២ ​ស្លាប​ព្រាកាហ្វេ​​ប្រេងឆា ​១ ស្លាបព្រាកាហ្វេអំបិល ១ ស្លាបព្រាកាហ្វេប៊ីចេង ១ ស្លាបព្រាកាហ្វេទឹកត្រី ៣ ស្លាបព្រាកាហ្វេ
​វិធីធ្វើ៖​​​យកងាវ​មក​ត្រាំ​ទឹកអង្ករ​ប្រហែល​មួយ​ម៉ោង ​បន្ទាប់​មក​លាង​ទឹក​ឲ្យ​ស្អាត​ស្រង់ទុក​ឲ្យ​ស្រស់ទឹក​។​ម្ទេស​ហាន់​ជា​បញ្ឆិតៗ និង​បេះ​ស្លឹក​ជីទុក​រោយ​ពី​លើងាវ​។​លា​យ​ប្រេងឆា មួយ​ស្លា​ព្រាកាហ្វេ ​ជាមួយ ​និង​អំបិល ​ស្ករ​  ប៊ីចេង ទឹក​ត្រី​ព្រម​ទាំង​អំពិល​ទុំ​ក្នុង​កូន​ចាន​មួយ​កូរ​ឲ្យ​សព្វទុក​មួយ​អន្លើ​។​
ចិញ្ច្រាំ​ខ្ទឹម​បំពង​ឲ្យឡើង​ឈ្ងុយ ​បន្ទាប់មក​ចាក់​ទឹកម្ជូរ ​ដែលបានលាយ​ទុកនោះ​ចូលរួច​បន្ថែម ​ឆាងាវ​មួយត្រឡប់​ឲ្យ​ងាវ​ហាមាត់​ដួ​ស​ដាក់​ចា​នរួច​បន្ថែមម្ទេស ​និង​ស្លឹកជី​ ដែល​បា​នរាបទុក​មកដាក់​ពីលើជាកាស្រេច។ អ្នក​អាចឆាងាវ​ជា​មុនសឹម​ដាក់ទឹ​កម្ជូរជាក្រោយក៏បានដែល៕ 
អត្ថបទ៖ ដេវីដ