រសៀល​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ម៉ា​ល់​ឌី​វ​ពាន់ Bangabandhu Gold Cup

កីឡា​៖​នា​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១១ ខែមករា​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជួប​ក្រុម ម៉ា​ល់​ឌី​វ​ដែលជា​ក្រុម​ក្នុង​ទ្វីបអាស៊ី​ដូចគ្នា ក្នុង​ទឹកដី​កណ្តាល​ប្រទេស​បង់​ក្លា​ដេ​ស នៃ​ព្រឹត្តិការណ៍​ពានរង្វាន់ Bangabandhu Gold Cup គ្រា​ដែល​កម្ពុជា​អវត្តមាន​កីឡា​សំខាន់ៗ​មួយចំនួន​។​

​កម្មវិធី​ប្រកួត​នៅ​បង់​ក្លា​ដេ ថ្ងៃ​បើកឆាក​នេះ កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ម៉ា​ល់​ឌី​វ និង​ប៉ះ​ក្រុម​បា​រ៉ែ​ន នៅ​ថ្ងៃទី​១៣ ខែមករា និង​ចុងក្រោយ​ជួប ក្រុម​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស ដែលជា​ការប្រកួត​បញ្ច​ប់ពូ​ល B​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ពាន់រង្វាន់​ Bangabandhu Gold Cup 2016 នៅក្នុង​ទឹកដី​បង់​ក្លា​ដេ​សដែលមាន​ប្រទេស ៧​ប្រទេស​ចូលរួម​(​ប្រទេស​ម៉ាឡេស៊ី​តំណាង​ដោយ​ក្លឹប Felda United ឯ​បង់​ក្លា​ដេ​ស​ម្ចាស់ផ្ទះ​មាន​២​ក្រុម​)​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ដែលមាន​ក្រុម​ម្ចាស់ផ្ទះ U-23 បង់​ក្លា​ដេ​ស បា​រ៉ែ​ន និង​ម៉ា​ល់​ឌី​វ​។ ចំណែក ៤​ក្រុម​ទៀត​ស្ថិតក្នុង​ពូ​ល A មាន​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស នេ​ប៉ាល់ ស្រីលង្កា និង​ក្លឹប Felda United(​តំណាង​ប្រទេស​ម៉ាឡេស៊ី​)៕

រសៀល​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ម៉ា​ល់​ឌី​វ​ពាន់ Bangabandhu Gold Cup
រសៀល​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ះ​ម៉ា​ល់​ឌី​វ​ពាន់ Bangabandhu Gold Cup