ម៉ូតូ​សណ្ដោង​រឺ​ម៉ក បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​

កណ្តាល: បុរស​ជា​ប្តី​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ រុស្សី ប្រពន្ធ​រងរបួស ខ​ណះ​ឌុប​ប្រពន្ធទៅ​ទិញ​ត្រីឆ្អើរ​យកទៅលក់​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​​ឡើង​ដោយ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក បុក​ជាមួយ​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង​កាលពី​វេលា​ម៉ោងប្រមាណ ជិត​៨​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ដើមកា​ស្យា ចន្លោះ​ភូមិ​កោះ​រះ ឃុំ​កោះ​រៈ ទៅ​ភូមិ​ព្រែក​ក្មេង (​ជា​កន្លែង​ស្ងាត់ មិនសូវមានអ្នកធ្វើដំណើរ​)​។​

​ជនរងគ្រោះ​ឈ្មោះ​ហ៊ីង ជា ភេទ ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ក្រោយ​ផ្សារកាណាឌីយ៉ា រាជធានី​ភ្នំពេញ របួស​បាក់ជើង ខាងឆ្វេង និង​ដៃ​ខាងឆ្វេង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ស្លាក​លេខ ភ្នំពេញ 1AA-9409 ឌុប​ប្រពន្ធ ទៅ​ទិញ​ត្រីឆ្អើរ យកទៅលក់គោលបំណង​ទៅ​ដេក​ផ្ទះ​ម្ដាយក្មេក នៅ​ឃុំ​ព្រែក​ក្មេង ដល់កន្លែងកើតហេតុ​មាន​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​បើក​បញ្ច្រាសទិស​គ្នា​គ្មាន​ភ្លើង​បាន​បើកបុក​ជនរងគ្រោះ​បាក់​​ជើង និង​ដៃ​ខាងឆ្វេង ចំណែក​ប្រពន្ធ​សន្លប់​ប្រហែល​១​ម៉ោង៣០​នាទី ទើប​ដឹងខ្លួន​បាន​តេ​ទូរស័ព្ទ ហៅ​បងប្អូន​ប្រាប់​ដល់​សមត្ថកិច្ច​ជួយ​បញ្ជូនជនរងគ្រោះ​យក​​ទៅ​ពេទ្យ​។​

​ចំណែក​ម៉ូតូ​សណ្ដោង​រី​ម៉ក បាន​បើក​គេច​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។ រីឯជនរងគ្រោះ​បញ្ជូន​ដល់​មន្ទីរ ពេទ្យ​រុស្សី​ភ្នំពេញ បាន​ដាច់ខ្យល់​ស្លាប់ ហើយ​បាន​ដឹក​មក​លំនៅដ្ឋាន​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ម៉ូតូ​សណ្ដោង​រឺ​ម៉ក បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​

ម៉ូតូ​សណ្ដោង​រឺ​ម៉ក បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​