កាយសម្ព័ន្ធបានទទួលកាដូបន្ថែម

ភ្នំពេញ:     ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បានទទួល​បន្ថែម​នូ​ កាដូ​ជា​សម្ភារៈ​សម្រាប់​ការហ្វឹកហាត់​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ សហព័ន្ធរុស្ស៊ី ។​

​    ​លោក​ណ​យ ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ សម្ភារៈ ២ មុខ​ដែលមាន​តម្លៃ​ជាង​២០.០០០​ដុល្លារ​នេះ​គឺ​កម្រាល​វែង​មួយ​ខ្សែ និង ឧបករណ៍​លោត​រ៉ឺ​ស៊័​រ​(Mini Trompoline)mYy ។ លោក​បាន​បញ្ជាក់ថា​សម្រាប់​អ្នក​ដែលមាន​ការខ្វះខាត​សម្ភារៈ​សម្រាប់​ ហ្វឹកហាត់​បែបនេះ​មានការ​រីករាយ​ចិត្ត​នូវពេលដែល​គេ​កាដូ​ឲ្យ​បែបនេះ ។​

​     ​គួរ​បញ្ជាក់ថា​សហព័ន្ធ​កីឡា​កាយ​សម្ប័​ន្ធ​កម្ពុជា​តែងតែ​បានទទួល​អំណោយ​ ជា​សម្ភារៈ​សម្រាប់​ហ្វឹកហាត់​បែប​នេះ​ជា​ញឹកញាប់​ណាស់ ។​

​    ​កាលពី​ឆ្នាំ​កន្លងទៅ​សហព័ន្ធ​បានទទួល​សម្ភារៈ​ហ្វឹកហាត់​ពី​សហព័ន្ធ​កាយ​ សម្ប័​ន្ធ​អន្តរជាតិ​ចំនួន ២ មុខ​គឺមាន​កម្រាល មួយ​សម្រាប់ សេះ​លោត​មួយ​សម្រាប់​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១០០.០០០​ដុល្លារ​អាមេរិក ។​សហព័ន្ធ​ក៏​ធ្លាប់​បានទទួល​អំណោយ​បែបនេះ​ពី​សហព័ន្ធ​កាយសម្ព័ន្ធ​ចិន និង សាធារណរដ្ឋ​កូ​រេ​ទៀតផង ។​

​    ​កាយ​សម្ប័​ន្ធ​មាន ២ វិញ្ញាសា​ធំៗ​ចំនួន ២ គឺ​កាយសម្ព័ន្ធ Aerobic និង កាយសម្ព័ន្ធ Artistic ។​កាយសម្ព័ន្ធ​ Aerobic​មានការ​រីកចម្រើន​ច្រើនតែ​កាយសម្ព័ន្ធ Artistic មិនសូវមាន​អ្នក​ចង់​ហាត់​ច្រើន​ទេ​ព្រោះ​ខ្វះ​សម្ភារៈ ហើយ​ការហ្វឹកហាត់​មានការ​គ្រោះថ្នាក់​ច្រើន ។